ភ្នំពេញ: ពិធីការិនីថន តារាបងស្រីកញ្ញាថន លក្ខិណាដែលចេញមុខក្នុងសិល្បៈតិចតួចបានសម្រេចចិត្តចូលរោងការជាផ្លូវការហើយនៅថ្ងៃទី២៥និង២៦ឆ្នាំ២០១៦ជាមួយសា្វមីលោកណាវៈរ៉ាត់យូហំរ៉ុងជាមន្ត្រីក្នុងជូររដ្ឋាភិបាលថៃ។មិនធ្លាប់បែកគ្រួសារថនតារាបានសម្រេចចិត្តចាកចេញពីប្រទេសកំណើតទៅរស់នៅខាងស្វាមីក្រោមហេតុផលមើលការខុសត្រូវផ្នែកមុខជំនួញជាមួយស្វាមី។ប
សិល្បករជាច្រើនបានចូលរួមកម្មវិធីជូនពរជ័យតារាសម្តែងនិងពិធីការិនីថន តារាបើទោះជានាងមិនសូវជាប្រឡូកខ្លាំងពេញមុខជាងប្អូនស្រីថន លក្ខិណាក៍តារាមុខស្រស់រូបនេះត្រូវបានបងប្អូនក្នុងសង្គមសិល្បៈមានការរាប់អានច្រើននាក់ផងដែរ។ភាពល្បីឈ្មោះរបស់ថន តារាដោយសារតែនាងនិងប្អូនស្រីថន លក្ខិណាតែងតែចំណាយពេលចូលរួមកម្មវិធីរបស់អ្នកសិល្បៈមិនថាតែការសប្បាយនោះទេតារាណាមានបុណ្យទានក៍នាងចំណាយពេលទៅជាកម្លាំងចិត្តព្រមទាំងចូលរួមក្នុងកម្មវិធីមនុស្សធម៌ជាច្រើនជាមួយអ្នកសិល្បៈដែរ។
កញ្ញាថន លក្ខិណាដែលរីកមុខមាត់យ៉ាងខ្លាំងរំភើបចិត្តរហូតស្រក់ទឹកភ្នែកជាងបងស្រីរបសខ្លួននោះបាននិយាយបងស្រីរូបនេះហើយជាអ្នកជិតដិតជាមួយនាងជាងគេទៅណាមកណាគាត់តាមខ្ញុំរហូតមិនថាមានរឿងអ្វីនោះឡើយគាត់ជួយដោះស្រាយឲ្យខ្ញុំការពារខ្ញុំលើកកម្លាំងចិត្តឲ្យខ្ញុំពេលខ្ញុំមានបញ្ហាអ្វីនៅក្នុងសិល្បៈម្តងៗទាក់ទិននិងរឿងមិនពិតមួយចំនួន។ប៉ុន្តែពេលនេះគាត់រកបានគូអនាគតដែលសមតាមបំណងប្រាថ្នានៃជីវិតថ្មីចាប់ពីពេលនេះទៅហើយនាងមានតែការជូនពរឲ្យគាត់ជួបក្តីសុខក្នុងជីវិតស្រឡាញ់គ្នាជារៀងរហូត។លក្ខិណាបន្តថាបងថ្លៃរបស់នាងបានជូនកាដូចិញ្ចៀនមួយដែលកាត់ថ្លៃមិនបានដល់ភរិយាដែលនោះជាចិញ្ចៀនប្រចាំត្រកូលដែលបងស្រីនាងចាត់ទុកថាជារបស់មានតម្លៃមិនអាចប្រៀបបាននិងមានសំណាងបំផុត។
កូនក្រមុំមុខស្រស់និងជាតួឯករបស់កូនកំលោះអ្នកនាងថន តារាបានថ្លែងដែរថាស្វាមីរបស់នាងគឺស្រឡាញ់នូវអាជីពដែលនាងធ្វើរាល់ថ្ងៃនេះដូចជាពិធីការិនីនិងសម្តែងដែរហើយនៅតែឲ្យប្រឡូកតែមិនច្រើនដូចមុនឡើយ។សម្រាប់ពេលនេះចិត្តនាងក៍នៅស្រឡាញ់សិល្បៈដដែលបើមានពេលនាងមកសម្តែងខ្លះៗដែរគឺមិនចោលទាំងស្រុងឡើយ។ចាប់ពីពេលរៀបការចប់រួចរាល់នាងនឹងរៀបចំធ្វើដំណើរទៅប្រទេសថៃរស់នៅជាមួយស្វាមីតែម្តងដោយឡើងចុះស្រុកយើងឲ្យបានញឹកញាប់បំផុត។ទៅនៅទីនោះនាងគ្រាន់តែជួយមើលខុសត្រូវមុខជំនួយជាមួយស្វាមីខ្លះបើរវល់ខ្លាំងសិល្បៈអាចថានឹងលាឈប់ព្រោះយកពេលជួយមើលខុសត្រូវក្នុងរង្វង់គ្រួសារឲ្យបានច្រើនគិតថាជារឿងល្អ។តាមគម្រោងយើងអាចទៅក្រេបទឹកឃ្មុំនៅហុងកុងរួចអាចនឹងមកកម្សាន្តនៅលើទឹកដីនៃខេត្តសៀមរាបរបស់កម្ពុជា។សូមចូលរួមសម្តែងការអបអរចំពោះតារាសម្តែងថន តារាដែលរកបានសុខភមង្គលក្នុងជីវិត។ទោះជាយ៉ាងណានាងនៅតែបន្តចេញចូលមកកម្ពុជាញឹកញាប់ក្រោយរៀបការដែរ៕
វឌ្ឍនា