ភ្នំពេញៈ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍លើកឡើងថាៈប“សន្តិភាព” គឺមានតម្លៃបំផុតមិនអាចកាត់ថ្លៃបានសម្រាប់កម្ពុជា។ សម្តេចបន្តថាៈ ខ្ញុំសូមចែករំលែករូបថតប្រវត្តិសាស្រ្ត សខ្មៅមួយសន្លឹកថតនៅ ខែ មករា ១៩៨៨ ក្នុងកំឡុងពេលចរចារវាង ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ និង រូបខ្ញុំ នៅ Saint-Germain-en-Laye ប្រទេសបារាំង។
ពេលនោះទាំងខ្ញុំទាំងសមាជិកប្រតិភូនៅក្មេងៗ តែយើងធ្វើការដោយភាពហ្មឺងហ្មាត់ដើម្បីសន្តិភាពជូនជាតិ និងប្រជាជនយើង។
ប្រទេសជាតិយើងពេលនេះ កំពុងរីកចម្រើនបោះជំហានទៅមុខហើយ ដូច្នេះសូមជនរួមជាតិ ជាពិសេស យុវជន យុវនារី ចូលរួមថែរក្សាការពារសន្តិភាពអោយបានដើម្បីកម្ពុជាកាន់តែរីកលូតលាស់ខ្លាំងឡើង៕
ដោយ សុខ ខេមរា
...