ប្ដីកំណាច់កាប់ប្រពន្ធស្លាប់ក្នុងថ្លុកឈាម ព្រោះតែភ្លើងប្រច័ណ្ឌនៅខេត្តកំពង់ធំ

ចែករំលែក៖

ខេត្តកំពង់ធំ៖  ឃាតករសម្លាប់ប្រពន្ធដោយសារតែភ្លើងប្រច័ណ្ឌ និងស្រាចូលខ្លួននោះត្រូវសមត្ថកិច្ចចាប់វាយខ្នោះកសាងសំនុំរឿងតាមនិតិវិធី។លោកវរៈសេនីយ៏ឯក កែ ខាន់ណារ៉ា ស្នងការរងទទួលបន្ទុកការិយាល័យព្រហ្មទ័ណ្ឌនិងយុត្តិធម៌ បានឲ្យដឹងថា ជុំវិញករណីអំពើហឹង្សាក្នុងគ្រួសារខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៦:១០នាទីព្រឹក ថ្ងៃទី ២៩ ខែកក្កដាឆ្នាំ២០១៥ នៅលើផ្ទះរបស់ពួកគេស្ថិតនៅក្នុង ភូមិស្រែរំចង់ ឃុំសណ្តាន់ ស្រុកសណ្តាន់ ខេត្តកំពង់ធំ។

11778179_519908578163299_54634628_n

បើយោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅក្នុងគ្រួសារមានកូនប្រុសស្រីចំនួន២នាក់កូនស្រីបងអាយុប្រហែង៨ឆ្នាំ កូនប្រុសអាយុ៦ឆ្នាំ រស់នៅពុំសូវមានសេចក្តីសុខក្នុងគ្រួសារនោះទេ ដោយសារតែបុរសជាប្តីឈ្មោះ វង​ គៀង អាយុ៤៤ឆ្នាំ ជាមនុស្សញៀនស្រា និងមានការប្រចាន់ប្រពន្ធ ឈ្មោះអ៊ុង ឡន អាយុ៣៨ឆ្នាំ។

លុះនៅព្រឹកថ្ងៃកើតហេតុ ក៏មានរឿងជាថ្មីម្តងទៀត ដោយការជេរបញ្ចោរគ្នាទៅវិញទៅមកយ៉ាងខ្លាំង គឺពាក់មុខយក្សដាក់គ្នា ចង់យកឈ្នះយកចាញ់រឿងៗខ្លួន ធ្វើឲ្យបុរសជាប្តី ដែលជាជនសង្ស័យស្ទុះទាញបានកាំបិតកកុកដងវែងកាប់ទៅលើប្រពន្ធឈ្មោះ អ៊ុង ឡន ចំនួន៤កាំបិត ចំកញ្ចឹងករ១កាំបិត ក្បាល១កាំបិត និងដៃស្តាំ២កាំបិត បណ្តាលឲ្យប្រកាច់ដាច់ខ្យល់ស្លាប់នៅលើផ្ទះរបស់ខ្លួន ចំណែកបុរសជាប្តីក៏ពុំបានរត់គេចខ្លួននោះដែរ ក្រោយពេលកើតហេតុសមត្ថកិច្ចក៏បានធ្វើការឃាត់ខ្លួនជនសង្ស័យមកកាន់អធិការដ្ឋាន នគរបាលស្រុកសណ្តាន់ ដើម្បីចងក្រងសំនុំរឿងបញ្ជូនជនសង្ស័យមកកាន់តុលាការដើម្បីចាត់ការតាមផ្លូវច្បាប់៕

11721977_519908554829968_1627243560_n

11778040_519908548163302_1701068901_n

...

11824044_519908521496638_1740419671_n

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print