យកកូនមកព្យាលបាលនៅពេទ្យចាក់សោផ្ទះចោលឆ្លងចរន្តអគ្គិសនីភ្លើង ឆេះផ្ទះអស់គ្មានសល់

ចែករំលែក៖

កំពង់ឆ្នាំង ៖  ផ្ទះមួយធ្វើពីឈើ ដោយបាំងជញ្ជាំង និង ប្រក់ដំបូលស័ង្គសី ត្រូវអគ្គិភ័យឆេះខ្ទេចគ្មានសល់ កាលពីវេលាម៉ោងជាង៨ព្រឹក ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៥ នៅក្នុងភូមិពន្លៃ ឃុំពន្លៃ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង ។

សមត្ថកិច្ចបានអោយដឹងថា ម្ចាស់ផ្ទះរងគ្រោះឈ្មោះឈួន ណារិន និង ប្រពន្ធ ឈ្មោះសែ លីន រស់នៅក្នុងភូមិឃុំខាងលើ ​នៅក្នុងពេលកើតហេតុម្ចាស់ផ្ទះទាំងពីរនាក់ប្តីប្រពន្ធ នាំកូនយកមកព្យាលពាលនៅមន្ទីរពេទ្យ ។

សមត្ថកិច្ចបានអោយដឹងទៀតថា ផ្ទះខាងលើនេះមានទំហំ ៥គុណនិង៦ម៉ែត្រ ធ្វើពីឈើ ក្រាលរនាបឬស្សីប្រក់ និងបាំងជញ្ជាំងស័ង្គសី ម្ចាស់មិនអាចយកអ្វីបាននោះទេព្រោះនៅពេលកើតហេតុម្ចាស់អត់នៅ ដូចនេះទ្រព្យសម្បត្តិដែលមានឆេះអស់រលីងតែម្តង ។

សាក្សីនៅកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុផ្ទះនេះបិទទ្វារជិតឈឹង ស្រាប់តែនៅវេលាកើតហេតុក៏ហុយផ្សែងចេញជាអណ្តាតភ្លើងឆេះយ៉ាងសន្ធោសន្ធៅមកតែម្តង។ សមត្ថកិច្ចបានអោយដឹងទៀតថា មូលហេតុដែលបណ្តាលអោយកើតមានអគ្គិភ័យនេះ គឺដោយសារទុសេរខ្សែភ្លើង ៕  ចន្ថា

11798014_1893342240890392_1725591428_n

...

IMG-20150728-WA0021

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print