បំបែក​សំណុំ​រឿង​! ស្ត្រីមេម៉ាយម្នាក់ និងកូនតូចអាយុ ២ខួបស្លាប់ ក្នុងករណីភ្លើងឆេះផ្ទះនោះ តាមពិតគឺជាករណីឃាតកម្ម

ចែករំលែក៖

ខេត្តព្រៃវែង៖ បើតាមការបញ្ជាក់ពីមន្រ្តីជំនាញ​ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង​ បានឱ្យដឹងនៅថ្ងៃទី២៧​ ខែមិថុនា​ ឆ្នាំ​២០២៣នេះថា៖​ ករណីស្ត្រីមេម៉ាយម្នាក់ និងកូនតូចអាយុ ២ខួប ដែលត្រូវភ្លើងឆេះស្លាប់​នៅក្នុងផ្ទះ កាលពីប៉ុន្មានថ្ងៃមុន សង្ស័យករណីគ្រោះអគិ្គភ័យនោះ ក្រោយ​កម្លាំង​ជំនាញចុះស្រាវជ្រាវរហូតឈានដល់ការស្វែងរកការពិតហើយ​ តាមពិតគឺជាករណីឃាតកម្ម ខណៈជនរងគ្រោះម្តាយ និងកូនប្រុស ត្រូវបានឃាតកសម្លាប់ រួចដុតបំផ្លាញសាកសពនៅក្នុងផ្ទះតែម្ដង។

មន្រ្តី​ជំនាញ​ខេត្ត​ បានឱ្យដឹងទៀតថា​ ករណីខាងលើនេះ​បានកើតឡើងកាលពីវេលាម៉ោង ៩ និង២០នាទី យប់ថ្ងៃទី២៤ ខែមិថុនាថ្មីៗនេះ នៅភូមិព្រៃល្វាយ ឃុំទឹកថ្លា ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ 

សពជនរងគ្រោះឈ្មោះ ប៉យ យឹម ភេទស្រី អាយុ ៣៨ឆ្នាំ ជាស្ត្រីមេម៉ាយ និងកូនប្រុសម្នាក់ ឈ្មោះ ប៉យ ចាន់ អាយុ ២ខួប​ សព​ជនរងគ្រោះ​ទាំងពីរនាក់ ត្រូវ​បានស្លាប់​​នៅក្នុងភ្នក់ភ្លើង យ៉ាង​អាណោចអាធ័ម​។​ បន្ទាប់ពី​មានការសង្ស័យទេីបកម្លាំងសមត្ថកិច្ច បេីកការ​ស៉េីបអង្កេត​ និងចុះស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់អស់រយៈពេល ២ថ្ងៃ ​ទីបំផុតសមត្ថកិច្ចជំនាញបានរកឃើញថា ការស្លាប់របស់ជនរងគ្រោះទាំងពីរនាក់ម្ដាយកូន មិនមែនដោយសារគ្រោះអគ្គិភ័យនោះទេ គឺជាករណីឃាតកម្ម។

ជាមួយគ្នានេះ​ កម្លាំង​ជំនាញ​ បាន​ស្រាវជ្រាវឃាត់ខ្លួន​ជនសង្ស័យបានចំនួនពីរនាក់​ ម្នាក់ជាជាងសំណង់ និងម្នាក់ទៀត ជាប្រពន្ធមេជាងសំណង់។​ ហេីយឈានទៅដល់ការធ្វើឃាតទៅលើជនរងគ្រោះទាំងពីរនាក់ ម្ដាយកូននេះ ត្រូវបាន​សមត្ថកិច្ចនៅមូលដ្ឋាន បានបញ្ជាក់ថា គឺផ្ដើមចេញពីរឿងទំនាស់ស្នេហាត្រីកោណ ដោយជនរងគ្រោះ បានលួចមានទំនាក់ទំនងស្នេហា ជាមួយនឹងមេជាងសំណង់ ដែលត្រូវជាប្ដីរបស់​ជនសង្ស័យ ហើយក្រោយពីដឹងរឿង ស្ត្រីជាជនសង្ស័យ បានរៀបផែនការ និងបញ្ជាឲ្យបុរស ជាកូនជាងរបស់ខ្លួន រួមគំនិតគ្នា ចូលទៅសម្លា.ប់ស្ត្រីរងគ្រោះតែម្តង។

ដោយឡែក ក្រោយពេលត្រូវចាប់ខ្លួន និងនាំយកមកធ្វើត្រាប់ នៅកន្លែងកើតហេតុ ជនសង្ស័យទាំង២ បានសារភាពថា នៅយប់កើតហេតុនោះ ក្នុងពេលដែលស្ត្រីរងគ្រោះ កំពុងដេកលង់លក់ នៅក្នុងផ្ទះ ជនសង្ស័យទាំង ២នាក់ បានចូលទៅក្នុងផ្ទះជនរងគ្រោះ ដោយបុរស​ជាកូនជាង បានសង្កត់ និងខ្ទប់មាត់ស្ត្រីរងគ្រោះ មិនអោយស្រែក។ ចំណែក​ប្រពន្ធមេជាង បានរឹតកពីក្រោយ រហូតដល់ស្ត្រីរងគ្រោះ ស្លា.ប់បាត់បង់ជីវិត។ក្រោយសម្លា.ប់ស្ត្រីជាម្តាយហើយ បុរសជាកូនជាង បានលើកក្មេងប្រុស អាយុ ២ខួប មកបី។ ភ្លាមនោះ ប្រពន្ធមេជាង ក៏បានឆក់យកក្មេងប្រុសនោះ រួចចាប់បោក និងជាន់ក រហូត​ដល់ក្មេង​ប្រុសនោះ ស្លា.ប់។ ទើបអ្នកទាំង២ ចេញមកក្រៅ ហើយដុតផ្ទះអោយឆេះទាំងសាកសពតែម្តង ដើម្បីបន្លំថា ជាករណីអគ្គិភ័យ។

ក្រោយឃាត់ខ្លួន​ កម្លាំងជំនាញ​ក៏បាននាំ​ជនសង្ស័យយកមកធ្វើត្រាប់​នៅទីតាំងកេីតហេតុ និងបញ្ជូនមកឃាត់ខ្លួនបណ្ដោះអាសន្ន​ ដេីម្បីកសាងសំណុំរឿងបន្តតាមនីតិវិធីច្បាប់៕ដោយ៖សហការី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print