អបអរសាទរ ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣!

ចែករំលែក៖

ភ្នំពេញ : នឹកឃើញកាលខ្ញុំនៅជាមេបញ្ជាការ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ខ្ញុំបានបើកដំណើរការនូវមណ្ឌលបន្សាបគ្រឿងញៀនមុនគេបង្អស់ទូទាំងប្រទេស រហូតមានអង្គការស្ថាប័នជាច្រើន បានចុះទៅស្វែងយល់និងដកពិសោធន៍ជាបន្តបន្ទាប់។

អ្វីដែលពិសេសបំផុត គឺមានវត្តមានដ៏ឧត្តុង្គឧត្តម របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានឧបត្ថម្ភគាំទ្រកសាងអាគារស្នាក់នៅ និងរបបអាហារប្រចាំថ្ងៃ សម្រាប់យុវជនផ្តាច់សារធាតុញៀន ព្រមទាំងតែងតែឆ្លៀតឱកាសចុះសំណេះសំណាលសួរសុខទុក្ខនិងផ្តល់ដំបូន្មានល្អៗ អប់រំផ្លូវចិត្ត ដល់ក្មួយៗយុវជន ដែលកំពុងហ្វឹកហាត់ផ្តាច់សារធាតុញៀននៅទីនោះជាញឹកញាប់ផងដែរ។ សណ្តានចិត្តដ៏សប្បុរសរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតនាពេលនោះ គឺជាគំរូដ៏ឧត្តុង្គឧត្តមប្រកបដោយព្រហ្មវិហាធម៌ គួរជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុត។ 

ឆ្លៀតក្នុងឱកាសនៃទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣នេះ ខ្ញុំសូមចូលរួមអំពាវនាវដល់ក្មួយៗយុវវ័យទាំងអស់ ត្រូវនិយាយថាទេ ចំពោះគ្រឿងញៀនជាដាច់ខាត ព្រោះគ្រឿងញៀន នាំឲ្យវិនាសអន្តរាយគ្រប់បែបយ៉ាង មិនថាទ្រព្យសម្បត្តិ ប្រាជ្ញា ស្មារតី សុខភាព ញាតិសណ្តាន មិត្តភក្តិ ឬ អនាគតដ៏ភ្លឺស្វាង នឹងត្រូវបាត់បង់ទាំងអស់នៅពេលដែលយើងញៀនថ្នាំ។ 

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print