ក្រុមហ៊ុនប្រេងរដ្ឋរបស់ម៉ិចស៊ិក Pemex បាននិយាយថា ភ្លើងបានចាប់ផ្តើមនៅស្ថានីយខួងប្រេង Nohoch-A ហើយបន្ទាប់មកបានឆេះរាលដាលដល់ទីតាំងផ្សេងទៀត ក្នុងស្ថានីយ បានសម្លាប់បុគ្គលិកពីរនាក់ និងម្នាក់ទៀតបាត់ខ្លួន។
ក្រុមហ៊ុនប្រេងរដ្ឋរបស់ម៉ិចស៊ិក Pemex បាននិយាយថា បុគ្គលិកពីរនាក់បានស្លាប់និងម្នាក់ទៀតបាត់ខ្លួន បន្ទាប់ពីអគ្គិភ័យបានឆាបឆេះកន្លែងខួងយកប្រេងនៅឆ្នេរសមុទ្រនៃប្រទេសកាលពីព្រឹកថ្ងៃទី 7 ខែកក្កដា។
នៅលើ Twitter ក្រុមហ៊ុន Pemex បានប្រកាសថា ខ្លួនកំពុងបញ្ជាក់ពីព័ត៌មានអំពីបុគ្គលិកផ្សេងទៀត ហើយបានប្រកាសថា ការផលិតប្រេងបានរងផលប៉ះពាល់យ៉ាងខ្លាំងដោយអគ្គិភ័យ។
សេចក្តីជូនដំណឹងបាននិយាយថា “បុគ្គលិកបច្ចេកទេសកំពុងធ្វើការលើរបៀបជួសជុលបំពង់ ការតភ្ជាប់ និងការងារផ្សេងទៀតដើម្បីស្តារប្រតិបត្តិការឡើងវិញ” ។
នាយកប្រតិបត្តិក្រុមហ៊ុន Pemex (CEO) Octavio Romero បាននិយាយថា ការស្វែងរកអ្នកបាត់ខ្លួនគឺជាអាទិភាពចម្បងរបស់ក្រុមហ៊ុន ហើយថាក្រុមហ៊ុនកំពុងសិក្សាពីរបៀបចាប់ផ្តើមប្រតិបត្តិការឡើងវិញនៅក្នុងតំបន់នេះ។
អណ្តូងរ៉ែនេះមានទីតាំងនៅ Cantarell របស់ក្រុមហ៊ុន Pemex ដែលធ្លាប់ជាអណ្តូងប្រេងធំបំផុតនៅលើពិភពលោក។
ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ ផលិតកម្មប្រេងនៅវាល Cantarell បានធ្លាក់ចុះ ប៉ុន្តែវិស័យនេះនៅតែផ្គត់ផ្គង់ 170,000 បារ៉ែលក្នុងមួយថ្ងៃ ៕ ដោយធីរីណា
រូបថត: CNN