ជនជាតិចិនមួយក្រុមកាប់ជនជាតិដូចគ្នាហូរឈាមជោកប្រាណរួចចាប់ដាក់ខ្នោះដៃញាត់ចូលឡានស៊េរីទំនើប

ចែករំលែក៖

ខេត្តបន្ទាយមានជ័យៈ ពិតជាសាហាវខ្លាំងណាស់! ជនជាតិចិនមួយក្រុមបង្កហិង្សាដេញកាប់គ្នាធ្វើឱ្យជនជាតិម្ខាងទៀតរងរបួសហូរឈាមជោកប្រាណរួចដាក់ខ្នោះដៃរុញចូលរថយន្តស៊េរីទំនើបកាលពីវេលាម៉ោង១២យប់ នៅត្រង់ចំណុចផ្សាររាត្រីក្បែរ(កាស៊ីណូភឺរេមិច)ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ។

ប្រភពពីពលរដ្ឋឃើញហេតុការណ៍និយាយថា ក្រុមម៉ាហ្វីយ៉ាទាំងអស់នោះ បើកអនឡាញខុសច្បាប់យ៉ាងអនាធិបតេយ្យនៅក្នុងក្រុងប៉ោយប៉ែត កំពុងសប្បាយនឹងប្រព្រឹត្តអំពើហិង្សាបែបព្រៃផ្សៃនៅកណ្តាលហ្វូងមហាជន ។
ពលរដ្ឋបានឱ្យដឹងថា ដំបូងឡើយពួកគេបានឃើញជនជាតិចិន១ក្រុមបានចាប់ជនជាតិចិនដូចគ្នាហើយវាយបែកក្បាលហូរឈាមជោកប្រាណដោយនៅដៃមានជាប់ខ្នោះផងដែរ។ ពេលឃើញដូច្នោះទើប ពលរដ្ឋផ្អើលឆោឡោនាំគ្នាប្តឹងអាជ្ញាធរ ដើម្បីមានវិធានការតាមផ្លូវច្បាប់។
ពលរដ្ឋថា ជនជាតិចិនខាងលើទំនងជាក្រុមបើកមុខរបរអនឡាញខុសច្បាប់នៅក្រុងប៉ោយប៉ែត ហើយពួកគេមិនដែល ចេះគោរពច្បាប់ទម្លាប់របស់កម្ពុជាអ្វីនោះទេ។ លើសពីនេះទៀតនោះ ក្រុមជនជាតិចិនខ្លះមានទំនាក់ទំនងជាមួយពួកអ្នកមានអំណាចគ្រាក់ៗបង្កជាបញ្ហា។ នៅក្នុងស្ថានការណ៍ខាងលើនោះដែរក្រុមបង្កហិង្សាមានអាវុធខ្លីភ្ជង់គ្នាថែមទៀត
ធ្វើឱ្យពលរដ្ឋរស់នៅក្នុងសហគមន៍ក្រុងប៉ោយប៉ែតមានការព្រួយបារម្ភ។
ពលរដ្ឋតែងតែលើកឡើងថា ក្រុមជនជាតិចិនដែលបង្កបញ្ហាម្ដងៗគេសង្កេតឃើញតែងតែមានអាវុធខ្លីជាប់នឹងខ្លួនពួកគេ។ ពលរដ្ឋសួរថា តើអាវុធខ្លីដែលក្រុមជនជាតិចិនមានជម្លោះគ្នានោះបានមកពីណា? ហើយពេលចាប់ពួកគេបានមិនដែលឃើញស្រាវជ្រាវរកឃើញអ្នកពាក់ព័ន្ធលក់ឬផ្ដល់អាវុធឱ្យជនជាតិចិនទាំងនោះឡើយ។ ប្រភពបញ្ជាក់ថាៈក្រោយបង្កហិង្សាទៅលើជនជាតិម្ខាងទៀតក្រុមបង្កឡើងអង្គុយលើរថយន្តជក់បារីធ្វើមិនដឹង សមត្ថកិច្ចហៅឱ្យចុះក៏មិនព្រមចុះដែរ ទាំងនេះហើយដែលបញ្ជាក់ថាក្រុមជនជាតិចិនបង្កហិង្សាមិនគោរពច្បាប់ប្រទេសកម្ពុជានោះទេ។ ទោះយ៉ាងណាក្រុមជនជាតិចិនបង្កហិង្សាខាងលើត្រូវកម្លាំងសមត្ថកិច្ចក្របូច
យកទៅសួរនាំបានចំនួន៩នាក់និងចាត់ការតាមផ្លូវច្បាប់។ ដោយឡែកជនរងគ្រោះត្រូវបានគេយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកដីថ្មី។

ករណីខាងលើនេះលោកអធិការក្រុងប៉ោយប៉ែតសៅ សារឿនមិនទាន់មានការឆ្លើយតបពេលអ្នកសារព័ត៌មានសាកសួរតាមwhatsAppនោះទេ គឺលោកចូលមើលដែរតែមិនមានការឆ្លើយតប៕ ដោយ៖វណ្ណា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print