មានការភ្ញាក់ផ្អើលក្រោយប្រទះឃើញសពបុរសម្នាក់នៅក្នុងទឹកស្ទឹងដោយមានស្នាមរបួសក្បាល

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ កាលពីព្រឹកម្សិលមិញ ថ្ងៃអាទិត្យ ៧រោច ខែបឋមាសាឍ ឆ្នាំថោះ ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៣ សមត្ថកិច្ចនគរបាលបច្ចេកទេសវិទ្យាសាស្ត្រនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ និងស្ថាប័នជំនាញពាក់ព័ន្ធ សហការជាមួយអាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាន ចុះពិនិត្យនិងស្រាវជ្រាវជាក់ស្ដែងជុំវិញករណី ប្រទះឃើញសពបុរសម្នាក់នៅក្នុងទឹកស្ទឹងពោធិ៍សាត់ ខណៈមានការសង្ស័យថាអាចជាប់ពាក់ព័ន្ធបញ្ហាផ្សេងៗ ព្រោះមានស្លាមរងរបួសបែកក្បាលផ្នែកខាងក្រោយ ។

យោងតាមប្រភពលើកឡើងនានានៅកន្លែងកើតហេតុ ត្រង់ចំណុចកាំជណ្ដើរចុះស្ទឹងពោធិ៍សាត់ ស្ថិតនៅភូមិក្បាលហុង ឃុំវាល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ជនរងគ្រោះ(ស្លាប់)ត្រូវបានគេស្គាល់ឈ្មោះ តាន់ តៅអៀង ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិពាលញែកទី១ សង្កាត់ផ្ទះព្រៃ ក្រុង/ខេត្តពោធិ៍សាត់ ។

ប្រភពព័ត៌មានដដែលឱ្យដឹងទៀតថា ករណីប្រទះឃើញសពក្នុងទឹកស្ទឹងនេះ ជាបឋម គេមានការសង្ស័យថាអាចជាប់ពាក់ព័ន្ធករណីឃាតកម្ម ខណៈដែលជនរងគ្រោះមានស្នាមរបួសបែកក្បាលផ្នែកខាងក្រោយ ប៉ុន្តែបើយោងតាមប្រភពពីក្រុមសមត្ថកិច្ចសហការចុះពិនិត្យ ជនរងគ្រោះ(ស្លាប់)អាចចុះជុះនោមហើយដើរឡើងមកលើវិញសង្ស័យអាចដួលដាច់ផ្ងារក្រោយបណ្ដាលឱ្យបោកក្បាលនឹងជណ្ដើរថ្មធ្លាក់ចូលទឹកលង់ស្លាប់បែបនេះ។

...

ប្រភពបញ្ជាក់ទៀតថា ក្នុងទឹកស្ទឹង(កន្លែងសព)គេរកឃើញទូរស័ព្ទដៃចំនួន០២គ្រឿង ក្រៅពីនេះពុំមានបាត់បង់អ្វីទេ សពសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ជូនក្រុមគ្រួសារទទួលយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ ដោយៈ ប៉ឹម ពិន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print