នគរបាល​ខេត្ត​ព្រះសីហនុ​ បញ្ជូនខ្លួន​ជនសង្ស័យ​ ២នាក់​ ពាក់ព័ន្ធ​ករណីគ្រឿងញៀន​ ទៅតុលាការ​

ចែករំលែក៖

ខេត្តព្រះសីហនុ៖ កម្លាំង​នគរបាល​ជំនាញ​ នៃស្នងការនគរបាលខេត្តព្រះសីហនុ​ នៅព្រឹកថ្ងៃ​ទី១០​ ខែកក្កដា​ ឆ្នាំ​២០២៣នេះ​ បានបញ្ជូនខ្លួន​ជនសង្ស័យ​ ២នាក់​ ពាក់ព័ន្ធ​ករណីគ្រឿងញៀន​ ទៅកាន់សាលាដំបូងខេត្ត​ព្រះសីហនុ​ ដើម្បី​ចាត់​ការ​តាម​ច្បាប់​ ក្រោយ​សាកសួរ​បញ្ចប់​នីតិវិធី​។

ប្រភពដដែលបន្តថា​ ដោយមានការដឹកនាំបញ្ជាពីសំណាក់លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំ​ង​ជំនាញអធិការដ្ឋាននគរ​បា​លស្រុកព្រៃនប់ នៅថ្ងៃ​ទី០៨ ខែកក្កដា ឆ្នាំ២០២៣​ បានធ្វើការចុះបង្ក្រាបករណីគ្រឿងញៀនមួយករណី នៅចំណុចចំការខ្នុរស្ថិតក្នុងភូមិចំ​ណោតរាម ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយឃាត់​ខ្លួនជន​សង្ស័យបានចំនួនម្នាក់ មានឈ្មោះ ស៊ូរ ចំរ៉ុង ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរ ជាងកាត់​សក់ មានទីលំនៅភូមិ២ សង្កា​ត់១ ក្រុង-ខេត្តព្រះសីហនុ ។ ដកហូតវត្ថុតាងរួមមាន ម្សៅក្រាមសថ្លាសង្ស័យសារ​ធាតុញៀនចំនួន ០២កញ្ចប់ និងទូរស័ព្ទដៃចំនួន០១គ្រឿង។

មន្រ្តី​ដដែល​បន្ត​ថា​ លុះនៅថ្ងៃដដែលកម្លាំងជំនាញបន្តឈានទៅឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតនៅចំ​ណុចផ្លូវកែងអាឡាំងឌឺឡុង សង្កា​ត់លេខ១ ក្រុង-ខេត្តព្រះសីហនុ ជនសង្ស័យ​មានឈ្មោះ វ៉ាន់ ដារ៉ា ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរ កម្មកសំណង់ មានទីលំនៅភូមិ៤ សង្កាត់៣ ក្រុង-ខេត្តព្រះ​សី​ហ​នុ (ជាម្ចាស់ម្ស៉ៅសថ្លាសង្ស័​យសារធាតុញៀន០២កញ្ចប់ខាងលើ) ។ ដកហូតវត្ថុតាងរួមមាន ទូរស័ព្ទដៃចំនួន០២គ្រឿង ។

...

បច្ចុប្បន្នជនសង្ស័យ​ទាំងពីរនាក់នេះ​ ត្រូវ​សមត្ថកិច្ច​ជំនាញ​ត្រៀមបញ្ជូនខ្លួន​ទៅតុលាការ​ខេត្ត​ នៅព្រឹក​ថ្ងៃទី១០​ កក្ដដា​នេះដេីម្បីបន្តនីតិវិធី៕ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print