ភ្នំពេញ : ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ចេញព្រះរាជក្រឹត្យ (យោងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា) ប្រោសព្រះរាជទាន គ្រឿងឥស្សរិយយស តាមលំដាប់ថ្នាក់ ប្រគេនព្រះសង្ឃ និងជូនសប្បុរសជន ៧០អង្គ/រូប ។ នេះបើយោងតាមរាជក្រឹត្យ ដែលអង្គភាព មជ្ឈមណ្ឌល ព័ត៌មាន”នគរវត្ត” ទទួលបាននៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣។ ក្នុងនោះ គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ មហាសេរីវឌ្ឍន ចំនួន ៣០រូប។
-គ្រឿងឥស្សរិយយស មុនីសារាភ័ណ្ឌ ថ្នាក់ មហាសេរីវឌ្ឍន៍ ចំនួន ១៤អង្គ/រូប។
-គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ មហាសេនា ចំនួន ២រូប។
-គ្រឿងឥស្សរិយយស មុនីសារាភ័ណ្ឌ ថ្នាក់ មហាសនា ចំនួន ១៥រូប។
– គ្រឿងឥស្សរិយយស មុនីសារាភ័ណ្ឌ ថ្នាក់ ធិបឌិន្ទ ចំនួន ៨រូប ៕
ដោយ : សិលា