ក្នុងឆមាសទី១ ឆ្នាំ២០២៣នេះ! អាកាសយានដ្ឋានអន្តរជាតិ ទទួលបានអ្នកដំណើរជាង ២,៤​លាននាក់

ចែករំលែក៖

ភ្នំពេញ៖ របាយការណ៍ស្ថានភាពនៃវិស័យអាកាសចរណ៍របស់រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានបង្ហាញថា​ អាកាសយានដ្ឋានអន្តរជាតិទាំងបីរបស់កម្ពុជា ក្នុងរយៈពេល៦ខែ ឆ្នាំ២០២៣ បានទទួលអ្នកដំណើរ​​ចំនួន ២,៤៨ លាននាក់ កើនឡើង ២៧០ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

របាយការណ៍ដដែល​ បានគូសបញ្ជាក់ថា អាកាសយានដ្នានអន្តរជាតិទាំង៣របស់កម្ពុជា ​ចាប់ពីខែ មករា ដល់ខែមិថុនា ឆ្នាំ២០២៣​ ទទួលបាន ចំនួនជើង​ហោះហើរ ជាង២,៤ ម៉ឺន ជើង មានការកើនឡើងជិត ១៥០% បើធៀបទៅនឹងរយៈពេលដូចគ្នា នៅឆ្នាំ២០២២។​ រីឯ​ចំនួនទំនិញឆ្លងកាត់ មានចំនួនជាង ២,៤ម៉ឺនតោន មានការថយចុះប្រមាណជាង១៧% បើធៀបទៅនឹងរយៈពេលដូចគ្នា នៅឆ្នាំ២០២២។ ដោយឡែក ចំនួនជើងហោះហើរសរុប ក្នុង១សប្តាហ៍ នៅអាកាសយានដ្ឋានអន្តរជាតិទាំងបី មានចំនួន ៨០៨ជើង/សប្តាហ៍ នៃជើងហោះហើរទ្វេទិស។

ប្រភពព័ត៌មាន​បានឱ្យដឹងទៀតថា​ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ទទួលបានជើងហោះហើរទ្វេទិសចំនួន ៦០២ជើង/សប្តាហ៍ និងអាកាសយានដ្ឋានអន្តរជាតិសៀមរាបទទួលបានជើងហោះហើរចំនួន ១៩២ជើង/សប្តាហ៍។ ចំណែក អាកាសយានដ្ឋានអន្តរជាតិព្រះស៊ីហនុទទួលបាន​ជើងហោះហើរចំនួន ១៤ជើង/សប្តាហ៍។

ចំពោះ​អាកាសយានដ្ឋានអន្តរជាតិទាំង៣នេះដែរ​ ស្ថិតក្រោមការវិនិយោគដោយក្រុមហ៊ុន​​ Cambodia Airports ដែលជាការវិនិយោគរួមគ្នា រវាងក្រុមហ៊ុន Vinci Airports របស់ប្រទេសបារាំង ​និងក្រុមហ៊ុន Muhibbah Masteron Cambodia ដែល​ជា​ក្រុម​ហ៊ុន​រកស៊ីចូលហ៊ុនគ្នា​រវាង​កម្ពុជា​និង​ម៉ាឡេស៊ី។

...

សូមជម្រាបជូនថា​ កម្ពុជា ទទួលបានទេសចរអន្តរជាតិ ចំនួន ២,៥៧ លាននាក់ ក្នុងរយៈពេល៦ខែដើមឆ្នាំ២០២៣ ​កើនឡើង ៤០៩ភាគរយ ធៀបនឹងរយៈពេលដូចគ្នា​កាលពីឆ្នាំមុន។ នេះបេីយោង​តាមរបាយការណ៍ពីក្រសួងទេសចរណ៍៕ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print