សហព័ន្ធស្រូវអង្ករកម្ពុជា៖ ចិនជាប្រទេសទិញអង្ករធំជាងគេរបស់កម្ពុជា

ចែករំលែក៖

ភ្នំពេញ៖ យោងតាម​របាយការណ៍​របស់​សហព័ន្ធស្រូវអង្ករកម្ពុជា បានបញ្ជាក់ថា៖​ ចិន​ គឺជាប្រទេសទិញអង្ករធំជាងគេរបស់កម្ពុជា​ ខណៈ​ប្រទេស​មួយនេះកំពុងសហការជាមួយក្រុមហ៊ុនលក់ទំនិញអនឡាញ Alibaba ដេីម្បីពង្រីកទីផ្សារអង្ករនៅប្រទេសចិន​។

សហព័ន្ធស្រូវអង្ករកម្ពុជា បានឱ្យដឹងទៀតថា​ សហព័ន្ធស្រូវអង្ករ​ បានប្រជុំជាមួយតំណាងក្រុមហ៊ុន Alibaba កញ្ញា Jiali Pan នាយកផ្នែកកិច្ចការសាធារណៈ និងលោក ឆាយ ម៉េង អ្នកគ្រប់គ្រងផ្នែកប្រតិបត្តិ នៃក្រុមហ៊ុន​អាលីបាបា (Alibaba) ដើម្បីពិភាក្សាអំពីការនាំចេញ និងដាក់លក់អង្ករកម្ពុជា​នៅអាលីបាបា និងទីផ្សារផ្សេងៗទៀតដែលពាក់ព័ន្ធទៅនឹងគេហទំព័រពាណិជ្ជកម្មអេឡិចត្រូនិចដ៏ល្បីរបស់ប្រទេសចិនមួយនេះ។ នេះបើតាមលោក លន់ យ៉េង អគ្គលេខាធិការរបស់សហព័ន្ធស្រូវអង្ករកម្ពុជា។

ជាមួយគ្នានេះ​ តាមការលើកឡើងរបស់​លោក លន់ យ៉េង នៅថ្ងៃទីចន្ទទី១០​ ខែកក្កដា​ ឆ្នាំ​២០២៣នេះថា៖ ភាគីទាំងពីរ សម្រេចថា នឹងពិនិត្យការងាររួមគ្នា លើការជំរុញ ​ផ្សព្វផ្សាយ​ឱុ្យបានកាន់តែទូលំទូលាយ ​លើប្រភេទអង្កររបស់កម្ពុជា ឱ្យមានការចាប់អារម្មណ៍នៅប្រទេសចិន។​ លោកបន្តថា តាមរយៈការពិភាក្សាគ្នានេះ ភាគីទាំងពីរ ក៏នឹងពិនិត្យលើការធ្វើ​ផ្សព្វផ្សាយ​រួមគ្នានាពេលខាងមុខ និងភាគីនាំចូលអង្កររបស់កម្ពុជា ​នៅប្រទេសចិន ទាក់ទងនឹងការស្តុងអង្ករផ្គត់ផ្គង់នៅប្រទេសចិន។

របាយការណ៍​ពី​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា បានគូសបញ្ជាក់ថា​៖​ កម្ពុជា​ នៅ​ឆមាស​ទី​១ នៃ​ឆ្នាំ​២០២៣​នេះ ​បាន​សម្រេច​ការនាំចេញ​អង្ករ​បាន​ជិត ៥០​ភាគរយ នៃ​ផែនការ ៧០​ម៉ឺន​តោន​ ពោលគឺ​សម្រេច​បាន​ចំនួន ៣៣​ម៉ឺន​តោន ​ដែល​គិត​ជា​ទឹកប្រាក់​មាន​ចំនួន ២២៩ លាន​ដុល្លារ​សហរដ្ឋអាមេរិក​។

...

គួរបញ្ជាក់ថា​ បច្ចុប្បន្ន កម្ពុជានាំចេញអង្ករទៅប្រទេសចិន ក្រោមកូតា៤០ម៉ឺនតោន។​ ក្រៅពីអង្ករ កម្ពុជា ក៏នាំចេញ​ផងដែរ នូវកសិផលច្រើនមុខទៀត ដូចជា ស្វាយស្រស់ ចេកស្រស់ ដំឡូងមីចំណិត ផ្លែមៀនប៉ៃលិន ជាដើម៕ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print