នារីម្នាក់ជិះម៉ូតូមិនគោរពសិទ្ធិអាទិភាព បុកជាមួយរថយន្ត LAND CRUISER រងរបួសធ្ងន់

ចែករំលែក៖

ខេត្តស្វាយរៀង: មានករណីគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យនារីម្នាក់ រងរបួសធ្ងន់ ដោយសារជិះម៉ូតូមិនគោរពសិទ្ធិអាទិភាព បុកជាមួយរថយន្តLAND CRUISER ពេញទំហឹងបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងអ្នកធ្វើដំណើរទាំងថ្ងៃ។

ហេតុការណ៍នេះបានកើតឡើងកាលពី
វេលាម៉ោង ៩និង៥៥ ថ្ងៃទី ១០ ខែកក្កដា ឆ្នាំ២០២៣ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាង រថយន្ដ និង ម៉ូតូ លើផ្លូវជាតិលេខ  ១១៤ ស្ថិតក្នុងភូមិ មេភ្លើង សង្កាត់ ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង។

យោងតាមសមត្ថកិច្ចនគរបាលក្រុងស្វាយរៀងបានឲ្យដឹងថានារីរងរបួសមានឈ្មោះ មាស នីតា   អាយុ ២១ ឆ្នាំ មុខរបរ រត់តុ រស់នៅភូមិ រោងបន្លែ សង្កាត់ក្រុងស្វាយរៀងបើកម៉ូតូម៉ាក Zoomer ពណ៌ ក្រហម ពាក់ស្លាកលេខ ស្វាយរៀង ១J  ០៧១៨ខូចខាតយ៉ាងដំណំ។

ចំណែកអ្នកបើករថយន្តមានឈ្មោះ អ៊ុំ សុរី ភេទ ប្រុស អាយុ ៥៤ ឆ្នាំ មុខរបរ នគរបាល រស់នៅ ភូមិ បាវិតកណ្តាល សង្កាត់ បាវិត ក្រុង បាវិត ខេត្ត ស្វាយរៀង ។

តាមសាក្សីបានអោយដឹងថាមុនកើតហេតុគេឃើញនារីម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាក Zoomer ពណ៌ ក្រហម ពាក់ស្លាកលេខ ស្វាយរៀង ១J ០៧១៨ ក្នុងទិសដៅ
ពីលិចទៅកើត មិនគោរពសិទ្ធិអាទិភាពក៏បុកជាមួយ
រថយន្តមួយគ្រឿងម៉ាក LAND CRUISER ពណ៌ ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ ២AL ៤០៤៩
ធ្វើដំណើរពីត្បូងទៅជើង ពេញទំហឹងបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងអ្នកធ្វើដំណើរទាំងថ្ងៃ។

...

ក្រោយមក អ្នករបួសធ្ងន់ត្រូវបានដឹកមកសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តស្វាយរៀងដោយ មូលហេតុ  អ្នកបើកបរម៉ូតូមិនគោរពសិទ្ធិអាទិភាព៕ដោយ៖សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print