សមត្ថកិច្ចឃាត់ខ្លួនបក្ខពួកសេសសល់ម្នាក់ទៀតដែលរត់គេចក្នុងករណីគប់កញ្ចក់រថយន្ដ និងបាញ់កញ្ចក់រថយន្ដនៅលើផ្លូវល្បឿនលឿន

ចែករំលែក៖

ខេត្តកំពង់ស្ពឺ÷ លោកឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្ដកំពង់ស្ពឺ បានអោយដឹងថា មុខសញ្ញាគប់កញ្ចក់រថយន្ដនិងបាញ់កញ្ចក់រថយន្ដនៅលើផ្លូវល្បឿនលឿនដែលជាបក្ខពួកសេសសល់ម្នាក់រត់គេចនោះត្រូវបានសមត្ថកិច្ចស្រាវជ្រាវបង្រ្កាប និងឃាត់ខ្លួនបានហើយ កាលពីយប់ថៃ្ងទី០៩ កក្កដា ឆ្នាំ ២០២៣នេះ គ្រាដែលមុខសញ្ញាគ្រោងរៀបចំផែនការឡើងផ្លូវបន្ដ ។

សមត្ថកិច្ចបានឲ្យដឹងថា នៅម៉ោង២៣និង៣០នាទីយប់ ថ្ងៃទី៩ខែកក្កដាឆ្នាំ២០២៣ ដោយមានវិធានការច្បាស់ពីកំលាំងផ្ដល់ព័ត៌មាន កម្លាំងនគរបាលជំនាញព្រហ្មទណ្ឌស្រុកសំរោងទង សហការជាមួយប៉ុស្ដិត្រពាំងគងបានឃាត់ខ្លួនមុខសញ្ញាឈ្មោះ ព្រំ គឿន ហៅពន្លក រស់នៅភូមិស្លា ឃុំវល្លិ៍ស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នៅ ពេលដែលមុខសញ្ញារូបនេះកំពុងត្រៀមធ្វើសកម្មភាព ។

តាមការបញ្ជាក់ពីលោកវរសេនីយ៍ឯក ឃុត សុផលអធិការស្រុកសំរោងទង ថាមុខសញ្ញាឈ្មោះព្រំ គឿន ហៅពន្លក ជាបក្ខពួកបានធ្វើសកម្មភាពរត់គេចបន្ទាប់ពីសមត្ថកិច្ចបានឃាត់ខ្លួនបក្ខពួកបានម្នាក់នឹងបានឆ្លើយសារភាពថាខ្លួននិងបក្ខពួកពិតជាបានធ្វើសកម្មភាពយកជំពាមកៅស៊ូបាញ់កញ្ចក់រថយន្ត នៅចំណុចខាងលិចស្ពានផ្លូវល្បឿនលឿន ប្រាកដមែន។

...

ជាក់ស្ដែងមុខសញ្ញាដែលសមត្ថកិច្ចចាប់លើកមុនឈ្មោះ ឈឿម ដែន ត្រូវបានចៅក្រមសម្រេចឃុំខ្លួនបណ្ដោះ អាសន្ននៅពន្ធនាគារខេត្តកំពង់ស្ពឺ រួចហើយ ៕ដោយ៖សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print