គណៈកម្មការ​អចលនទ្រព្យ​នៅទីក្រុង​ Yangon ត្រូវបាន​បង្កើតឡើង ​ដើម្បីធ្វើ​ការ​ទៅលើ​ក្រុមហ៊ុន​បរទេស​ដែលគ្មាន​អាជ្ញាប័ណ្ណ​

ចែករំលែក៖

ដោយយោងទៅតាម​អ្នកជំនាញផ្នែក​អចលនទ្រព្យ​បាន​ឲ្យដឹងថា​ ទីភ្នាក់ងារ​អចលនទ្រព្យ​ដែល​គ្រប់គ្រងដោយ
​បរទេស​ខុស​ច្បាប់​កំពុងតែដណ្តើមការងារ​ពី​ក្រុមហ៊ុន​ដែលមាន​អាជ្ញាបណ្ណ​។

...
លំហូរ​នៃ​អ្នក​វិនិយោគ និងក្រុមហ៊ុន​បរទេស​ ហើយនឹង​ការ​ស្ទុះឡើងនៃ​សំណង់ប្រណីត​ៗ​ ត្រូវបានជំរុញ​ដោយ​សកម្មភាព​របស់​ភ្នាក់ងារ​បរទេសដែលគ្មាន​អាជ្ញាប័ណ្ណជាច្រើន​​។​​ ​ឥឡូវនេះ​ អ្នកជំនាញទាំងនោះកំពុងតែ​រឹត​បន្តឹងនូវសកម្មភាព​របស់ក្រុមហ៊ុន​ខុស​ច្បាប់​ទាំងនោះ​។​

លោក Sai Khun Naung ប្រធាន​សមាគម​​អចលនទ្រព្យ​ក្នុង​តំបន់​នៃទីក្រុង​ Yangon បាន​ប្រាប់​អ្នក​កាសែត​ The Myanmar Times ថា សមាគម​នេះ​នឹង​ប្រមូលផ្តុំ​ព័ត៌មាន​ស្តីពីសកម្មភាព​របស់ក្រុមហ៊ុនទាំងនោះ ហើយនឹង​ប្តឹង​ទៅ​អាជ្ញាធរ​តំបន់​។​

លោក​បានបន្ថែមទៀតថា ច្បាប់​មិនអនុញ្ញាតឲ្យពួកគេ​មកទីនេះដោយវិនិយោគ​ខុសច្បាប់នោះទេ​។ ប្រសិនបើ​ពួកគេ​មកវិនិយោគ​លើវិស័យ​សេវាកម្ម​នោះ ពួកគេ​ចាំបាច់​ត្រូវ​តែ​បង្កើត​កិច្ច​ព្រមព្រៀង​ជាមួយ​នឹង​ការ​អនុញ្ញាត​ពី​គណៈ​​កម្មការ​វិនិយោគ​មីយ៉ាន់ម៉ា។ ប៉ុន្តែ​ក្រុមហ៊ុន​មួយ​ចំនួន​ដែល​កំពុងតែ​ប្រតិបត្តិការ​​នៅទីនេះ មិន​ទទួលបានការ​អនុញ្ញាត​ពី​គណៈកម្ម​វិនិយោគទេ។ កត្តានេះបានធ្វើឱ្យ​ក្រុមហ៊ុន​ស្របច្បាប់​ទទួល​រង​ផល​ប៉ះពាល់​យ៉ាងខ្លំា​ង។ ដូច្នេះ​ យើង​ប្រមូល​ទិន្នន័យ​ស្តីពីសកម្មភាព​របស់​ក្រុមហ៊ុន​ទាំងនោះ​ ហើយ​នឹង​ប្តឹង​ពួកគេ​។​​

លោក​បាន​បន្ថែមទៀតថា ភ្នាក់ងារ​អចលនទ្រព្យ​ក្នុងស្រុក​កំពុងតែ​ប្រឈមមុខ​នឹងការខាតបង់ ខណៈដែលក្រុមហ៊ុន​អចលនទ្រព្យ​បរទេស​ខុសច្បាប់​ជាច្រើន​កំពុងតែកើនឡើង​។​​

លោក​បាន​បញ្ជាក់ទៀតថា ប្រហែលជា ២ខែមុន យើង​បាន​ចាប់ផ្តើមធ្វើការ​ប្រមូល​បញ្ជី​ឈ្មោះ​ក្រុម​ហ៊ុនបែបនេះនៅក្នុងទីក្រុង​ Yangon ហើយ​ចំនួន​ក្រុមហ៊ុនទាំងនោះប្រហែលជាឈានដល់​រាប់រយ​ក្រុមហ៊ុន​ថែមទៀតផង​។​

ជនបរទេស​ដែលធ្វើពាណិជ្ជកម្ម​នៅក្នុងទីភ្នាក់​ងារ​ពិគ្រោះយោបល់ផ្នែក​អចលនទ្រព្យ​បាន​យ​ក​លេសថា ពួកគេ​គឺជា​អតិថិជន​ពិតប្រាកដ​ ប៉ុន្តែជាការពិត ពួកគេ​ជួយ​ក្រុមហ៊ុន​បរទេស​ផ្សេង​ក្នុងការ​ស្វែងរកផល​ប្រយោជន៍ពី​ការ​ជួល​ទៅវិញ​។

លោក​បាន​បន្ថែមទៀតថា ខណៈពួកគេ​កំពុងតែផ្តល់សេវា​ទៅកាន់​ប្រជាជន​ពួកគេ​ដោយ​គ្មានការ​អនុញ្ញាត​នោះ ពួកគេ​កំពុងតែ​លួច​សិទ្ធិរបស់ពួកយើង​។​ រដ្ឋាភិបាល​បាន​ដាក់កំហិត​ស្តីពីការ​វិនិយោគ​​នៅក្នុង​វិស័យអចលនទ្រព្យនេះ​។​

លោក U Than Oo អនុប្រធាន​សមាគម​អចលនទ្រព្យ​មីយ៉ាន់ម៉ា​បាន​មានប្រសាសន៍ថា គណៈកម្មការ​នឹងប្តឹង ប្រសិនបើ​យើង​បានជួប​នឹង​សកម្មភាព​មិន​ផ្លូវការរបស់ពួកគេ​ ហើយ​យើង​កំពុងតែ​បង្កើត​គម្រោង​ដើម្បី​ដោះស្រាយ​ចំពោះបញ្ហា​ទាំងនោះ​ផងដែរ​។​

សូមបញ្ជាក់ថា មកដល់ពេលនេះ ទីភ្នាក់ងារ​បម្រើការក្នុងវិស័យអចលនទ្រព្យ​ក្នុងប្រទេសមីយ៉ាន់ម៉ាជាផ្លូវ​ការមានតែ ៣៥​ប៉ុណ្ណោះ​៕

epa05369408 A worker check a wooden panel on top of a construction site in Yangon, Myanmar, 16 June 2016. Asian Development Bank (ADB) has announced to expend it's annual sovereign concessional lending for Myanmar's projects from about USD 150 millions to USD 350 millions starting from 2017. ADB expects Myanmar's economy to grow at 8.4% in the fiscal year 2016-2017, the fiscal year which will ends on 31 March 2017. And 8.3% in 2017-2018 after slowing to 7.2% due to devastating floods and landslides during 2015-2016. EPA/LYNN BO BO

ដោយ៖ រ័ត្ន

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print