សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ដឹកនាំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា បើកកិច្ចប្រជុំលើកទី៦ នីតិកាលទី៥

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី ២៧ ខែ មិថុនា ឆ្នាំ ២០១៦ នេះសម្តេចអគ្គមហាពញាចក្រី ហេង សំរិន  ប្រធានរដ្ឋសភា នៃ ព្រះរាជាណាចក្រកម្ពុជា បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា លើកទី ៦ នីតិកាលទី ៥ នៅវិមានរដ្ឋសភា ។

...
អង្គប្រជុំបានធ្វើការពិនិត្យ និងអនុម័តលើរបៀបវារៈ ចំនួន ០២ រួមមាន៖

១- ការពិនិត្យលើសំណើសុំបញ្ចូលក្នុងរបៀបវារៈ នៃសម័យប្រជុំរដ្ឋសភា លើកទី៦ នីតិកាលទី៥ នូវ

ក) សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រង លើការបរិច្ចាគ ការផ្សាំកោសិកា ជាលិកា និងសរីរាង្គ

ខ) សេក្តីព្រាងច្បាប់ស្តីពីការអនុម័តរយល់ព្រមលើពិធីសារអនុវត្តកញ្ចប់កិច្ចសន្យាទី ៧ និងទី ៨ នៃ សេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាស ក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ាន ស្តីពីសេវាកម្ម។

គ) សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើ៖

គ១) កិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស រវាងរដ្ឋាភិបាលនៃរដ្ឋសមាជិក សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន។

គ២) ពិធីសារទី ១ ស្តីពីការមិនកំណត់សិទ្ធិហោះហើរ ទី ៣ និងទី ៤ រវាងចំណុច ណាមួយនៅក្នុងទឹកដីបណ្តាភាគីចុះកិច្ចព្រមព្រៀង។

គ៣) ពិធីសារទី ២ ស្តីពីសិទ្ធិហោះហើរ ទី ៥ រវាងភាគីចុះកិច្ចព្រមព្រៀង។

គ៤) សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើពិធីសារវិសោធនកម្ម កិច្ចព្រមព្រៀងវិនិយោគទូលំទូលាយអាស៊ាន។

២- ការពិនិត្យនិងសម្រេចលើសេចក្តីព្រាងរបៀបវារៈទី ១២, ១៣, ១៤ និង ១៥ និងកាលបរិច្ឆេទបន្តសម័យប្រជុំរដ្ឋសភា លើកទី ៦ នីតិកាលទី ៥៕

13524291_629908743849271_669869202947422265_n

13439097_629908840515928_7612852236243589780_n

11063417_629908927182586_6306516677747897215_n

13522051_629908950515917_2830312105798624872_n

ដោយ៖ សហការី

1111

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print