កម្លាំងអាជ្ញាធរខណ្ឌពោធិ៍សែនជ័យ ចុះបង្ក្រាបសង្វៀនបញ្ជល់មាន់នៅខណ្ឌដង្កោ ដកហូតមាន់៥ក្បាលម៉ូតូ៤គ្រឿង

ចែករំលែក៖

ភ្នំពេញ ៖ កម្លាំងអាជ្ញាធរខណ្ឌពោធិ៍សែនជ័យដឹកនាំកម្លាំងសន្តិសុខសាលាខណ្ឌចុះទៅបង្រ្កាបសង្វៀនបញ្ជល់មានមួយកន្លែង ដែលស្ថិតនៅក្នុងភូមិព្រៃកីខ សង្កាត់ពងទឹក ខណ្ឌដង្កោ កាលពីព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៦ ចាប់បានមាន់គកចំនួន៥ក្បាល ម៉ូតូចំនួន៤គ្រឿង ។

...

តាមប្រជាពលរដ្ឋសូមសរសើរដល់កម្លាំងអាជ្ញាធរខណ្ឌពោធិ៍សែនជ័យ ក្រោមបញ្ជារបស់ លោក ហែម ដារិទ្ធ ជាអភិបាល និងជាគណអភិបាលខណ្ឌពោធិ៍សែនជ័យ និងដឹកនាំកម្លាំងសន្តិសុខ ដោយលោក ហុក សុសិត្យា ជំនួយការ លោកអភិបាលខណ្ឌ បង្ក្រាបសង្វៀនបញ្ជល់មាន់ទាំងក្នុងខណ្ឌពោធិ៍សែនជ័យ រហូតដល់មានសមត្ថភាពបង្ក្រាបដល់ទឹកដីខណ្ឌដង្កោបន្ថែមទៀត ទាំងនេះជាមនសិកាមួយមិនត្រឹមបង្ក្រាបទប់ស្កាត់បទល្មើសក្នុងខណ្ឌពោធិ៍សែនជ័យ តែមួយទេ កម្លាំងបង្ក្រាមដល់ខណ្ឌផ្សេងៗទៀត ។

ក្នុងកិច្ចប្រតិបត្តិការចុះបង្ក្រាបសង្វៀនប្រជល់មាន់នៅក្នុងខណ្ឌដង្កោដោយកម្លាំងរបស់អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ ចាប់បានមាន់ជល់ចំនួន៤ក្បាលម៉ូតូចំនួន៤គ្រឿង យកទៅរក្សាទុកនៅសាលាខណ្ឌពោធិ៍សែនជ័យ និងរុះរើសម្ភារៈ ប្រជល់មាន់ចោលអស់ ៕

1 (1)

1 (2)

1 (3)

ដោយ៖ សុខាសែនជ័យ

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print