ខេត្តស្វាយរៀង: យ៉ាងហោចណាស់ជនសង្ស័យ៥នាក់ត្រូវបានសមត្ថកិច្ចនគរបាលឃាត់ខ្លួនពាក់ព័ន្ធករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស
ដោយបានយកដុំថ្មគប់និងកាំបិតកាប់ទៅលើជនរងគ្រោះបណ្ដាលអោយស្លាប់។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០០និង៣០នាទី ថ្ងៃទី១១ខែកក្កដាឆ្នាំ២០២៣នៅចំណុចភូមិប្រសូតិ១ ឃុំកណ្ដៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង ។
សមត្ថកិច្ចនគរបាលស្រុកបានអោយដឹងថា ជនរងគ្រោះដែលស្លាប់មានឈ្មោះសោម សាម៉ាក់ អាយុ២៤ឆ្នាំ មុខរបរបិទ តែមម៉ូតូនៅក្រុងបាវិត មានស្រុកកំណើតនៅភូមិរវៀង ឃុំក្រួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ។
ចំណែកជនសង្ស័យមានទី
១-ឈ្មោះគង់ សាវីមុន្នីឧត្តម(ហៅវី) ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរមុខរបរមិនពិតប្រាកដ មានទីលំនៅភូមិប្រសូត្រទី២ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប។
២-ឈ្មោះអ៑ុំ សុផល( ហៅចយ )អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិប្រសូត្រទី១ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប។
៣-ឈ្មោះថា បូណា ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិបន្ទាយ ឃុំ
កណ្តៀងរាយ ស្រុកស្វាយទាប។
៤-ឈ្មោះសុខ ទិន ភេទប្រុស អាយុ១៦ឆ្នាំជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិវាលយន្ត សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង។
៥-ឈ្មោះ នាង តាវ៉េ(ហៅវ៉េ) ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិប្រសូត្រទី១ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប បានយកដុំថ្មគប់និងកាំបិតកាប់ទៅលើជនរងគ្រោះឈ្មោះសោម សាម៉ាក់ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរបិទតែមម៉ូតូនៅក្រុងបាវិត មានស្រុកកំណើតនៅភូមិរវៀង ឃុំក្រួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ខណៈសមត្ថកិច្ចរឹបអូស
វត្ថុតាងរួមមានកាំបិត២ដើមដាវ២ដើម។
បច្ចុប្បន្នជនសង្ស័យទាំង៥នាក់និងវត្ថុតាង ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកស្វាយទាប ដើម្បីចាត់ការបន្តតាមច្បាប់៕ ដោយសុថាន