ចាប់ពីថ្ងៃទី ១៩ – ២៥ ខែកក្កដា ឆ្នាំ២០២៣ អាចមានភ្លៀងក្នុងកម្រិតពីតិចទៅមធ្យម និងបង្គួរដោយផ្នែកលាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ !

ចែករំលែក៖

ភ្នំពេញ ចាប់ពីថ្ងៃទី ១៩២៥ ខែកក្កដា ឆ្នាំ២០២៣ អាចមានភ្លៀងក្នុងកម្រិតពីតិចទៅមធ្យម និងបង្គួរដោយផ្នែកលាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ! នេះយោងតាមសេចក្តីជូនដំណឹងស្តីពី ស្ថានភាពធាតុអាកាស  នៃការផ្សាយរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣ 

ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជាបន្តទទួលឥទ្ធិពលពីជ្រលងព្យុះទី៤ ឈ្មោះ តាលីម ( TALIM ) និងខ្យល់មូសុងនិរតីក្នុងកម្រិតពីមធ្យមទៅបង្គួរ ដោយឡែកក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ភាគខាងកើតប្រទេសហ្វីលីពីន សម្ពាធទាបសកម្មមួយ នឹងអាចវិវត្តជាព្យុះថ្មីមួយទៀត ពេលចូលដល់ភាគខាងជើងប្រទេសហ្វីលីពីន

 

    លក្ខណៈទាំងនេះនឹងធ្វើឲ្យ

 

តំបន់ទំនាបកណ្តាល

  – សីតុណ្ហភាពអប្បបរមា មានពី ២៣២៥ °C

  – សីតុណ្ហភាពអតិបរមា មានពី ៣០៣២ °C

  – អាចមានភ្លៀងក្នុងកម្រិតពីតិចទៅមធ្យម និងបង្គួរដោយផ្នែកលាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

តំបន់ខ្ពង់រាប

សីតុណ្ហភាពអប្បបរមា មានពី ២២២៤ °C 

សីតុណ្ហភាពអតិបរមា មានពី ២៩៣១ °C 

  – អាចមានភ្លៀងក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

តំបន់មាត់សមុទ្រ

  – សីតុណ្ហភាពអប្បបរមា មានពី ២៤២៦ °C

  – សីតុណ្ហភាពអតិបរមា មានពី ៣២៣៤ °C                            

  – អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីបង្គួរទៅច្រើន លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ នៅលើផ្ទៃសមុទ្រ

    នឹងមានខ្យល់បក់បោកខ្លាំង ព្រមទាំងរលកសមុទ្រមានកម្ពស់ខ្ពស់    

   

    អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនទទួលជ្រាបជាព័ត៍មាន និងបង្កើនការប្រុងប្រយ័ត្នចំពោះបាតុភូតធម្មជាតិដែលអាចកើតមានឡើងជាយថាហេតុ

ដោយ សិលា

...

   

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print