ចាប់ពីថ្ងៃទី ១៩ – ២៥ ខែកក្កដា ឆ្នាំ២០២៣ អាចមានភ្លៀងក្នុងកម្រិតពីតិចទៅមធ្យម និងបង្គួរដោយផ្នែកលាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ !

ចែករំលែក៖

ភ្នំពេញ ៖ ចាប់ពីថ្ងៃទី ១៩ – ២៥ ខែកក្កដា ឆ្នាំ២០២៣ អាចមានភ្លៀងក្នុងកម្រិតពីតិចទៅមធ្យម និងបង្គួរដោយផ្នែកលាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ! នេះយោងតាមសេចក្តីជូនដំណឹងស្តីពី ស្ថានភាពធាតុអាកាស  នៃការផ្សាយរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣ ។

ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ថា ៖ ព្រះរាជាណាចក្រកម្ពុជាបន្តទទួលឥទ្ធិពលពីជ្រលងព្យុះទី៤ ឈ្មោះ តាលីម ( TALIM ) និងខ្យល់មូសុងនិរតីក្នុងកម្រិតពីមធ្យមទៅបង្គួរ ។ ដោយឡែកក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ភាគខាងកើតប្រទេសហ្វីលីពីន សម្ពាធទាបសកម្មមួយ នឹងអាចវិវត្តជាព្យុះថ្មីមួយទៀត ពេលចូលដល់ភាគខាងជើងប្រទេសហ្វីលីពីន ។

 

    លក្ខណៈទាំងនេះនឹងធ្វើឲ្យ ៖

 

១–តំបន់ទំនាបកណ្តាល ៖

  – សីតុណ្ហភាពអប្បបរមា មានពី ២៣–២៥ °C

  – សីតុណ្ហភាពអតិបរមា មានពី ៣០–៣២ °C

  – អាចមានភ្លៀងក្នុងកម្រិតពីតិចទៅមធ្យម និងបង្គួរដោយផ្នែកលាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។

២–តំបន់ខ្ពង់រាប ៖

– សីតុណ្ហភាពអប្បបរមា មានពី ២២–២៤ °C 

– សីតុណ្ហភាពអតិបរមា មានពី ២៩–៣១ °C 

  – អាចមានភ្លៀងក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។

៣–តំបន់មាត់សមុទ្រ ៖

  – សីតុណ្ហភាពអប្បបរមា មានពី ២៤–២៦ °C

  – សីតុណ្ហភាពអតិបរមា មានពី ៣២–៣៤ °C                            

  – អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីបង្គួរទៅច្រើន លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។ នៅលើផ្ទៃសមុទ្រ

    នឹងមានខ្យល់បក់បោកខ្លាំង ព្រមទាំងរលកសមុទ្រមានកម្ពស់ខ្ពស់ ។    

   

    អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនទទួលជ្រាបជាព័ត៍មាន និងបង្កើនការប្រុងប្រយ័ត្នចំពោះបាតុភូតធម្មជាតិដែលអាចកើតមានឡើងជាយថាហេតុ ៕

ដោយ ៖ សិលា

...

   

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print