នគរបាលស្រុកមោងឫស្សី ប្រគល់គ្រាប់បែកប្រភេទធុនធ្ងន់ឱ្យមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា

ចែករំលែក៖

ខេត្តបាត់ដំបង៖ ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​ បានឱ្យដឹងនៅព្រឹក​ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣នេះថា៖ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាល នៃអធិការដ្ឋានស្រុកមោងឫស្សី កាលពីម្សិលមិញនេះ​ បានប្រគល់គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះឱ្យទៅមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) ចំនួន ០២ករណីផ្សេងគ្នា ។

*ករណីទី១ នគរបាលប៉ុស្តិ៍រដ្ឋបាលរបស់មង្គលនិងព្រៃស្វាយ នៃអធិការដ្ឋានស្រុកមោងឫស្សី បានប្រគល់គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះចំនូន ០៧គ្រាប់ អោយទៅអង្គភាពកំចាត់មីនស៊ីម៉ាក CMAC។ ក្នុងនោះរួមមាន ប្រភេទគ្រាប់ត្បាល 100mm ចំនួន ០១គ្រាប់, គ្រាប់បែកដៃប្រភេទក្រឡាទៀប (សហភាពសូវៀត) ចំនួន ០១គ្រាប់, គ្រាប់ផ្លោង 75mm ចំនួន ០១គ្រាប់, គ្រាប់ត្បាល់ 60mm ចំនួន ០២គ្រាប់, គ្រាប់ទំលាក់ 20ផោន ចំនួន ០១គ្រាប់, ម៉ាករីកាលេស 82 mm ចំនួន ០១គ្រាប់។

*ករណីទី២ នគរបាលប៉ុស្តិ៍រដ្ឋបាលមោង នៃអធិការដ្ឋានស្រុកមោងឫស្សី សហការជាមួយមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានចុះរាវរកមីន និងគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ នៅចំណុចសាលាអនុវិទ្យាល័យមោងឫស្សី ស្ថិតនៅភូមិកន្សៃបន្ទាយ ឃុំមោង ស្រុកមោងឫស្សី ខេត្តបាត់ដំបង ដើម្បីសាងសង់អាគារសិក្សាចំនួន ០១ខ្នង។ ក្រោយចុះរាវរកគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា បានប្រទះគ្រាប់ចំនួន ០៣គ្រាប់ ប្រភេទគ្រាប់កំភ្លើងត្បាល់ម៉ាក 82mm ចំនួន ០១គ្រាប់ និងគ្រាប់កាំភ្លើងត្បាល់ម៉ាក 60mm ចំនួន ០២គ្រាប់។

...

ឆ្លៀតក្នុងឱកាសនោះ នគរបាលស្រុកមោងឬស្សីបានអំពាវនាវដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានទាំងអស់ សូមអោយមានការប្រុងប្រយ័ត្នខ្ពស់នូវយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ រឺអាវុធខូចគុណភាពផ្សេងៗត្រូវរាយការណ៍ជាបន្ទាន់ជូនសមត្ថកិច្ចជៀសវាងការកើតមានគ្រោះថ្នាក់ដោយសារយុទ្ធភ័ណ្ឌនិងអាវុធទាំងនោះជាយថាហេតុ៕ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print