ស្ត្រីម្នាក់ដែលសម្រាលកូនតាមផ្លូវកាលពីយប់មិញ​ បានរួចផុតពីគ្រោះថ្នាក់ទាំងម្តាយនិងកូន

ចែករំលែក៖

ភ្នំពេញ​៖​ បន្ទាប់ពីមានការភ្ញាក់ផ្អើលរឿងករណី​ ស្ត្រីម្នាក់ដែលសម្រាលកូនតាមផ្លូវ​កាលពីវេលាម៉ោង១១ និង៤៥នាទីយប់​ថ្ងៃទី២៧​ ខែមិថុនា​ ឆ្នាំ២០១៦​ នៅតាមដងផ្លូវ​ ស្ថិតនៅចំណុចផ្លូវសហព័ន្ធរុស្សី​ មុខវិមានសន្តិភាព​ សង្កាត់ស្រះចក​ ខណ្ឌដូនពេញ​ រហូតមកដល់ព្រឹកថ្ងៃ២៨នេះ​ គឺពួកគាត់បានឆ្លងរួចផុតពីគ្រោះថ្នាក់ទាំងម្តាយនិងកូនដោយមានសុខភាពល្អទាំងអស់គ្នា​ក្រោយពីមានការយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យកាល់ម៉ែត​ ។

...

ស្ត្រីដែលឆ្លងទន្លេតាមផ្លូវនោះឈ្មោះ​នេត​ ស៊ុនណារី​ អាយុ២៥ឆ្នាំ​ មានប្តីឈ្មោះសំ​ លី​ អាយុ២៧ឆ្នាំ​ មុខរបររត់ម៉ូតូឌុប​ ស្នាក់នៅផ្ទះជួលភូមិដើមគរ​ សង្កាត់ជ្រាយចង្វារ ខណ្ឌជ្រាយចង្វា​ ។

ស្ត្រីជាម្តាយបានឲ្យដឹងថា​ កូនដែលកើតតាមផ្លូវនេះគឺជាកូនស្រីមានទំងន់៣គីឡូក្រាម​ មានសុខភាពល្អនិងជាកូនទី២របស់ពួកគាត់​ ចំណែកកូនទី១ស្រីដែលហើយមានអាយុ៤ឆ្នាំ​ ។ ស្ត្រីជាម្តាយបានបន្តទៀតថា​ មុនពេលសម្រាលកូនស្រីលើកទី២នេះ​ កាលពី២-៣ខែមុនគាត់បានរអិលដួលអុកគូទនៅក្នុងបន្ទប់ទឹក​ ខណៈដែលគាត់ពពោះរយៈពេល៧​ ក្រោយពេលដួលមកគាត់តែងតែឈឺពោះចក់ពោះ​ លុះដល់ថ្ងៃខាងលើ​ អ្នកជិតខាងនិយាយថាប្រហែលជាគាត់ឈឺពោះកើតកូន​ គាត់ក៏បានឲ្យប្តីរបស់គាត់ជូនទៅមន្ទីរពេទ្យសម្ភពក្រុង​ ដែលស្ថិតនៅសង្កាត់វល់វង់​ ខណ្ឌ៧មករា​ ដោយហៅម៉ូតូឌុបជិះនិងប្តីបានអង្គុយអោបពីក្រោយ​ ។ លុះជិះមកដល់ចំណុចមុខវិមានសន្តិភាពស្រាប់ស្រ្តីរូបនោះចុកពោះខ្លាំងពេកក៏ឈប់ម៉ូតូកើតកូនតាមផ្លូវ​ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋដែលធ្វើដំណើរតាមផ្លូវនាំគ្នាមើលនិងជួយទូរស័ព្ទហៅរថយន្តសាមុយរបស់មន្ទីរពេទ្យកាល់ម៉ែតដឹកយកទៅសង្គ្រោះ​ផងដែរ​ ។ បន្ទាប់ពីរថយន្តសាមុយមកដល់គឺស្ត្រីរូបនោះបានបង្កើតកូនបានបន្តិតហើយគឺចេញក្បាល​ ហើយក្រុមគ្រូពេទ្យបានលើដាក់រថយន្តសាមុយយកមកបង្កើតនៅមន្ទីរពេទ្យដោយជោគជ័យ​ មិនប៉ះពាល់ដល់សុខភាពម្តាយនិងកូននោះទេ​ ។

បច្ចុប្បន្នស្ត្រីនិងកូនកំពុងសម្រាកនៅក្នុងបន្ទប់លេខ៨២១៣​ ជាន់ទី២​ នៃមន្ទីរពេទ្យកាល់ម៉ែត​ ៕

image5

image4

image7

image1

image2

image3

ដោយ៖ ស​ ដារ៉ា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print