រថយន្តតាក់ស៊ីបើកធ្លាក់ប្រឡាយរងរបួសមនុស្ស៣នាក់នៅក្រុងស្វាយរៀង

ចែករំលែក៖

ខេត្តស្វាយរៀង៖ រថយន្តកាមរី ឆ្លាមមួយគ្រឿង បើកបរក្នុងល្បឿនលឿន ហើយរេចង្កូតបើកធ្លាក់ប្រឡាយខាងជើងស្ពានកន្ទុយវៃ បណ្ដាលអោយបុរស៣នាក់ ដែលជិះក្នុងរថយន្តភ័យប្រលឹងចុងសក់សំណាងមិនគ្រោះថ្នាក់ដល់អាយុជីវិត។

...

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១១និង៤៥នាទីយប់ ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៦ ស្ថិតនៅផ្លូវជាតិលេខ១ ភូមិចំបក់ សង្កាត់ចេក ក្រុងស្វាយរៀង ។

តាមសមត្ថកិច្ចនគរបាលក្រុងស្វាយរៀងបានអោយដឹងថា អ្នកបើកបររថយន្តឈ្មោះ ស៊ុត សឿន អាយុ២៨ ឆ្នាំ មុខរបរ រត់តាក់ស៊ី រស់នៅភូមិ ពោធិ៍តារស់ ឃុំបាសាក់ ស្រុក ស្វាយជ្រំ ខេត្ត ស្វាយរៀង បើកបរពី លិចមកកើត រថយន្ដម៉ាក កាម៉ារីឆ្លាម ពណ៏​ ស្លែ​ ពាក់ផ្លាកលេខ ភ្នំពេញ 2D 5869 និង អ្នករួមដំណើរពីរនាក់មានឈ្មោះ ឡាយ ឈុននាង អាយុ៣០ឆ្នាំ មុខរបរ ចុងភៅនៅការស៊ីណូម៉ាកាវ រស់នៅភូមិ សាលាលេខប្រាំ ឃុំ អូរឫស្សី ស្រុកកំពង់ត្រឡាច ខេត្ត កំពង់ឆ្នាំងនិងឈ្មោះ ចែត វណ្ណា អាយុ២៧ឆ្នាំ មុខរបរ បុគ្គលិកកាសស៊ីណូម៉ាកាវ រស់នៅភូមិទន្លេបិទ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។

បច្ចុប្បន្នរថយន្តនៅកន្លែងកើហេតុមិនទាន់យកចេញទេ ដោយមានកម្លាំងប៉ុស្តិ៍រដ្ឋបាលសង្កាត់ចេក និងប្រជាការពារភូមិចំបក់នៅយាមកន្លែងកើតហេតុ ។

មូលហេតុគ្រោះថ្នាក់នេះ កើតឡើងដោយសារ រថយន្តប្រើប្រាស់ល្បឿនលឿន ។

តាម លោក សុត សឿន ម្ចាស់រថយន្តឆ្លាម បានអោយដឹងថា គាត់ជាអ្នករត់តាក់ស៊ី ពីស្វាយរៀងទៅភ្នំពេញ ខណៈ កើតហេតុ បានដឹកភ្ញៀវទៅភ្នំពេញ លុះដាក់ភ្ញៀវចុះអស់ហើយ ក៏បើករថយន្តត្រឡប់មកស្វាយរៀងវិញ ជាមួយភ្ញៀវរួមដំណើរ២នាក់ លុះបើកមកដល់ចំណុច កើតហេតុ មានអារម្មណ៍ថា ងងុយដេកខ្លាំង ក៏រេចង្កូចធ្លាក់ប្រឡាយបណ្ដាលអោយរថយន្តហោះជិត២០០ម៉ែត្រ បុកជាប់ដីទៅមុខលែងរួចតែម្ដង ។

បន្ទាប់មកប្រជាពលរដ្ឋ ក៏បានចេញមកចោមរោមមើល និងជួយលើកបុរសទាំង៣ចេញពីក្នុងរថយន្ត ខណៈគ្រាន់តែរងរបួសស្រាលប៉ុណ្ណោះ រីឯរថយន្តខូចខាតយ៉ាងដំណំ ។

លុះនៅព្រឹកថ្ងៃទី២៨ ខែមិថុនាឆ្នាំ២០១៦ នគរបាលចរាចរណ៍ខេត្តក៏បានចុះអន្តរាគមន៍ និងហៅរថយន្តស្ទូច ប្រគល់អោយម្ចាស់ យកទៅជុសជុលឡើងវិញ ព្រោះមិនបណ្តាល អោយប៉ះពាល់ ដល់ទ្រព្យសម្បត្តិអ្នកដទៃនោះទេ ៕

tran

tran-4

tran-2

tran-3

ដោយ៖ យឹម សុថាន

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print