កងរាជអាវុធហត្ថខេត្តបញ្ជូនជនសង្ស័យ​ ២នាក់​ ទៅសាលាដំបូងករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ​÷ ជនសង្ស័យ​រួមនឹងវត្ថុតាង​ ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន ​កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត​ហើយនៅព្រឹកថ្ងៃចន្ទ ទី៣១ ខែកក្កដា​ ឆ្នាំ​២០២៣​ នេះ។
សមត្ថកិច្ចប្រាប់ថាៈកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ​ ដឹកនាំដោយលោក​វរសេនីយ៍ត្រី​ យ៉ាន់​ សុវណ្ណ​ មេបញ្ជាការ​មូលដ្ឋានអាវុធហត្ថក្រុងសិរីសោភ័​ណ​ នៅវេលាម៉ោង១០និង០០នាទីថ្ងៃ ទី២៩​ ខែកក្កដា​ ឆ្នាំ២០២៣ បានបេីកប្រតិបត្តិការបង្រ្កាបករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ឃាត់ខ្លួនជនសង្ស័យ ចំនួន០២នាក់​ ចំណុចផ្លូវលំ ស្ថិតក្នុងភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ នឹងដកហូតវត្ថុតាងថ្នាំញៀនគ្រឿងញៀនប្រភេទម្ស៉ៅក្រាម ពណ៌សថ្លា (ទឹកកក) ចំនួន ០២កូនថង់កិប ទម្ងន់ ១,៦៤ក្រាម,-ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀន ចំនួន ០១គ្រឿង,​ -ទូរស័ព្ទ ចំនួន ០២គ្រឿង (Nokia ចុចពិលពណ៌ខ្មៅ, ម៉ាក Happy ពណ៌ខ្មៅ),​-កូនថង់សម្រាប់ច្រកគ្រឿងញៀន និងឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត ហើយបញ្ជូនមកមូលដ្ឋានកងរាអាវុធហត្ថក្រុងដេីម្បីសួរនាំ។
លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានឱ្យដឹងថា​ ជនសង្ស័យទី១-ឈ្មោះ ឈុត ឈាន ភេទប្រុស អាយុ ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ ទីលំនៅបច្ចុប្បន្នភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ (ជួញដូរ និងប្រើប្រាស់)។ ២-ឈ្មោះ ឈុត ដូច ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ ទីលំនៅបច្ចុប្បន្នភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ (ជួញដូរ និងប្រើប្រាស់)។
លោកវរសេនីយ៍ត្រី​ យ៉ាន់​ សុវណ្ណ​ បន្តថា​ ក្រោយពីទទួលពត៌មានពីប្រជាពលរដ្ឋថា មានករណីជួញដូរ និងចែកចាយគ្រឿងញៀននៅចំណុចខាងលេី លោកបានដឹកនាំកម្លាំង​ចុះធ្វើប្រតិបត្តិការនៅចំនុចខាងលេី​ ក៏បានប្រទះឃើញជនសង្ស័យម្នាក់កំពុងតែថ្លឹង និងវេចខ្ចប់គ្រឿងញៀន និងជនសង្ស័យ ម្នាក់ទៀត ឈ្មោះ ឈុត ដូច កំពុងតែប្រើប្រាស់គ្រឿងញៀន ភ្លាមៗកម្លាំងក៏បានធ្វើការឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់តែម្តង។
ក្រោយឃាត់ខ្លួន​ ជនសង្ស័យឈ្មោះ​ ឈុត ឈាន បានសារភាពថា​ ខ្លួនពិតជាបានជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនពិតប្រាកដមែន។ ផ្អែកលេីចម្លេីយសារភាព​ និងវត្ថុតាង​ជាក់ស្តែងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង​សិរីសោភ័ណ​ បានបញ្ជូនជនសង្ស័យមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត​ ចាត់ការបន្តតាមនីតិវិធី។
លោកវរសេនីយ៍ឯក ជា​ តារា​ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារប្រឆាំងគ្រឿងញៀន​ ​បានឱ្យដឹងថា​ ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ ។
សមត្ថកិច្ចបញញចាក់ថាៈ ជនសង្ស័យ​រួមនឹងវត្ថុតាង​ ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន ​កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត​ដើម្បីអនុវត្តតាមនីតិវិធី​៕ដោយ៖វណ្ណា


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print