អាជ្ញាធរព្រឹកនេះបន្តរុករកជនរងគ្រោះដែលបាត់ខ្លួននៅក្នុងទឹកជ្រោះឱម៉ាល់ខេត្តកំពត

ចែករំលែក៖

ខេត្តកំពត÷ អាជ្ញាធរនៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ ២០២៣ បន្តស្វែងរកជនរងគ្រោះម្នាក់ទៀតដែលបានបាត់ខ្លួនដោយសារទឹកជ្រោះកួចយកទៅក្នុងអំឡុងបោះតង់នៅទឹកជ្រោះឱម៉ាល់កាលពីយប់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣។

ស្នងការដ្ឋាននគរបាលខេត្តកំពត លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ បានសរសេរនៅក្នុងហ្វេសប៊ុកផេកដូច្នេះថា៖ «ព្រឹកនេះខ្ញុំចាប់ផ្តើមដឹកនាំកំលាំងស្វែងរកប្អូនស្រីដែលរងគ្រោះនៅលើជ្រោះឱម៉ាល់បន្តទៀត»។
លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ បានប្រាប់ឱ្យ ដឹងបន្ថែមថា ជនរងគ្រោះចំនួន ១នាក់បាត់បង់ជីវិត ត្រូវបានអាជ្ញាធរស្វែងរកឃើញ និងប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ហើយជនរងគ្រោះម្នាក់ទៀតត្រូវបានជួយសង្គ្រោះទាន់ពេលវេលា ខណៈយុវតីម្នាក់ទៀតបានបាត់ខ្លួនដែលសមត្ថកិច្ចកំពុងតែស្វែងរក។

បើតាមលោកស្នងការដ្ឋាននគរបាលខេត្តកំពត ជនរង គ្រោះបានទៅបោះតង់នៅរមណីយដ្ឋានទឹកជ្រោះឱម៉ាល់ជាមួយនឹងគ្នាចំនួន ៥៣នាក់ ដោយជនរងគ្រោះបានទៅបោះតង់គេងចំផ្លូវទឹកជ្រោះហូរ ខណៈកាលពីយប់ថ្ងៃទី៣០ ខែកក្តដា នៅវេលាម៉ោង៣យប់មានភ្លៀងធ្លាក់ខ្លាំង ទើបបណ្តាលឱ្យទឹកហូរគួចយកជនរងគ្រោះទៅដោយទាំងតង់តែម្តង។

...

លោកបានអំពាវនាវដល់ភ្ញៀវទេសចរផ្អាកការមកបោះតង់លើជ្រោះឱមាល់ ពោលចាំពេលអាកាសធាតុល្អប្រសើរសិន៕ដោយ៖សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print