ភ្នំពេញ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ខណៈដែរជនសង្ស័យចំនួន ២៦នាក់ (ស្រី ៣នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១៤ករណី ទូទាំងប្រទេសនៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣ ។
ក្នុងចំណោមជនសង្ស័យចំនួន ២៦នាក់ រួមមាន៖ ជួញដូរ ៣ករណី ឃាត់ ៤នាក់ (ស្រី ១នាក់)។ ដឹកជញ្ជូន រក្សាទុក ៦ករណី ឃាត់ ៩នាក់ (ស្រី ២នាក់)។ ប្រើប្រាស់ ៥ករណី ឃាត់ ១៣នាក់ (ស្រី ០នាក់)។
វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី៣១ ខែកក្កដា រួមមាន៖ មេតំហ្វេតាមីន ម៉ាកទឹកកក(Ice) ស្មេីនិង ៣៤,៨៤ក្រាមនិង៩កញ្ចប់តូច។
ក្នុងប្រតិបត្តិការនោះជាលទ្ធផលខាងលើ ៧អង្គភាព បានចូលរួមបង្ក្រាប ក្នុងនោះកម្លាំងនគរបាលជាតិ ៦អង្គភាព និងកម្លាំងកងរាជអាវុធហត្ថ ១អង្គភាព មានដូចខាងក្រោម៖
*១ / បន្ទាយមានជ័យ៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ស្រី ២នាក់ ប្រើប្រាស់ ១ករណី ឃាត់ ៤នាក់ ចាប់យក Ice ០,១៥ក្រាម។
*២ / កណ្តាល៖ រក្សាទុក ២ករណី ឃាត់ ២នាក់ ចាប់យក Ice ២កញ្ចប់តូច។
*៣ / រាជធានីភ្នំពេញ៖ ជួញដូរ ៣ករណី ឃាត់ ៤នាក់ ស្រី ១នាក់ រក្សាទុក ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ៣ករណី ឃាត់ ៤នាក់ ចាប់យក Ice ៣៣,៩៤ក្រាម។
*៤ / ស្វាយរៀង៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យក Ice ៧កញ្ចប់តូច។
*៥ / សៀមរាប៖ ប្រើប្រាស់ ១ករណី ឃាត់ ៥នាក់។
*៦ / ត្បូងឃ្មុំ៖ អនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់។
កងរាជអាវុធហត្ថ ៖ ១អង្គភាព
*១ / ប៉ៃលិន៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យក Ice ០,៧៥ក្រាម៕ដោយ៖សហការី