ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ២៦នាក់ ក្នុងបទល្មើសគ្រឿងញៀនចំនួន ១៤ករណីទូទាំងប្រទេសថ្ងៃទី៣១ កក្កដានេះ!

ចែករំលែក៖

ភ្នំពេញ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ខណៈដែរជនសង្ស័យចំនួន ២៦នាក់ (ស្រី ៣នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១៤ករណី ទូទាំងប្រទេសនៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣ ។

ក្នុងចំណោមជនសង្ស័យចំនួន ២៦នាក់ រួមមាន៖ ជួញដូរ ៣ករណី ឃាត់ ៤នាក់ (ស្រី ១នាក់)។​ ដឹកជញ្ជូន រក្សាទុក ៦ករណី ឃាត់ ៩នាក់ (ស្រី ២នាក់)។​ ប្រើប្រាស់ ៥ករណី ឃាត់ ១៣នាក់ (ស្រី ០នាក់)។

វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី៣១ ខែកក្កដា រួមមាន៖ មេតំហ្វេតាមីន ម៉ាកទឹកកក(Ice) ស្មេីនិង​ ៣៤,៨៤ក្រាមនិង៩កញ្ចប់តូច។

ក្នុងប្រតិបត្តិការនោះ​ជាលទ្ធផលខាងលើ ៧អង្គភាព បានចូលរួមបង្ក្រាប ក្នុងនោះកម្លាំងនគរបាលជាតិ ៦អង្គភាព និងកម្លាំង​កងរាជអាវុធហត្ថ​ ១អង្គភាព​ មានដូចខាងក្រោម​៖

*១ / បន្ទាយមានជ័យ៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ស្រី ២នាក់ ប្រើប្រាស់ ១ករណី ឃាត់ ៤នាក់ ចាប់យក Ice ០,១៥ក្រាម។

*២ / កណ្តាល៖ រក្សាទុក ២ករណី ឃាត់ ២នាក់ ចាប់យក Ice ២កញ្ចប់តូច។

*៣ / រាជធានីភ្នំពេញ៖ ជួញដូរ ៣ករណី ឃាត់ ៤នាក់ ស្រី ១នាក់ រក្សាទុក ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ៣ករណី ឃាត់ ៤នាក់ ចាប់យក Ice ៣៣,៩៤ក្រាម។

*៤ / ស្វាយរៀង៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យក Ice ៧កញ្ចប់តូច។

*៥ / សៀមរាប៖ ប្រើប្រាស់ ១ករណី ឃាត់ ៥នាក់។

*៦ / ត្បូងឃ្មុំ៖ អនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់។

កងរាជអាវុធហត្ថ ៖ ១អង្គភាព

*១ / ប៉ៃលិន៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យក Ice ០,៧៥ក្រាម៕ដោយ៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print