តំណាងរាស្ត្រជាន់ខ្ពស់របស់អឺរ៉ុបបានប្រកាសថា ភាសាអង់គ្លេស មិនមានជាភាសាផ្លូវការរបស់សហគមន៍អឺរ៉ុបទៀតឡើយក្រោយពេលដែលអង់គ្លេសបានសម្រេចចាកចេញទៅហើយនោះ។
សារព័ត៌មាន រ៉យទ័រ បានផ្សាយថា នៅពេលនេះប្រទេសជាសមាជិក និងស្នើរឲ្យប្រើប្រាសភាសាថ្មីនៅក្នុងសហគមន៍អឺរ៉ុប បើទោះបីភាសាអង់គ្លេសត្រូវបានប្រើប្រាសច្រើនបំផុតនៅអឺរ៉ុបក៏ដោយ ។ ប៉ុន្តែអ្វីគ្រប់យ៉ាងនឹងត្រូវផ្លាសប្តូរក្រោយ Brexit ។
លោក Danuta Hubner ប្រធានគណកម្មធិការទទួលបន្ទុកកិច្ចការសភាអឺរ៉ុបបានប្រកាសនៅក្នុងសន្និសីទកាសែតថា «ភាសាអង់គ្លេសមិនមានជាភាសាផ្លូវការរបស់យើងទៀតឡើយ នៅពេលដែលយើងគ្មានអង់គ្លេសជាសមាជិកទេនោះមានន័យថា ភាសាអង់គ្លេសក៏គ្មាននៅក្នុងសហគមន៍អឺរ៉ុបដែរ»។
លោក Danuta Hubner បន្តទៀតថា ភាសាអង់គ្លេស នៅប្រើប្រាស់ក្នុងសហគមន៍អឺរ៉ុបដដែល ប៉ុន្តែមិនមានជាភាសាផ្លូវការទៀតឡើយ អឺរ៉ុបនិងត្រូវប្រជុំដើម្បីជ្រើសរើសភាសាថ្មី។
បារាំងគឺជាភាសាផ្លូវការត្រូវបានប្រើប្រាស់នៅក្នុងសហគមន៍អឺរ៉ុបរហូតដល់ឆ្នាំ១៩៩០ ក្រោយពេលមានវត្តមានរបស់ប្រទេសស៊ុយអែត ហ្វាំងឡង់ និងអូទ្រិស បានធ្វើឲ្យមានការផ្លាស់ប្តូរភាសា ។ ការពង្រីកសហគមន៍អឺរ៉ុប នៅតំបន់ភាគកណ្តាលអឺរ៉ុបនិងអឺរ៉ុបខាងកើតធ្វើឲ្យភាសាអង់គ្លេសដើរតួនាទីយ៉ាងខំខាន់នៅទីនោះ។
តាំងពីដើមមករាល់ឯកសារផ្សេងៗរបស់អឺរ៉ុបត្រូវបានបកប្រែទៅជា ២៤ភាសា ទៅតាមប្រទេសដែលជាសមាជិក ។ ប៉ុន្តែក្រោយពេលអង់គ្លេសបានចាកចេញហើយនោះអង់គ្លេសត្រូវចំណាយអ្នកបកប្រែក្នុងការបកប្រែរាល់ឯកសារប្រសិនបើចង់ប្រើប្រាស់ឯកសារទាំងឡាយពាក់ព័ន្ធសហគមន៍អឺរ៉ុប៕
ប្រែសម្រួល៖ ម៉ែវ សាធី