ខេត្តរតនគិរី៖ ជំនន់ទឹកភ្លៀងបង្កឡើងជាប់ៗគ្នារយៈពេល៤ថ្ងៃ បើគិតមកទល់ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៦ បណ្តាលឲ្យដីក្បាលស្ពានមួយកន្លែងហៅថា ស្ពានអូរកាន ស្ថិតក្នុងភូមិអូរកាន ឃុំជ័យឧត្តម ស្រុកលំផាត់ ។
សូមបញ្ជក់ថា ស្ពានប៉ីតុងឆ្លងកាត់អូរកាន ស្ថិតនៅតាមកំណាត់ផ្លូវលំមួយខ្សែតភ្ជាប់ពីផ្លូវលេខ៧៦ ឆ្ពោះទៅភូមិសមុទ្រ ឃុំសេដា ស្រុកលំផាត់ រងការខូចខាតដោយសារជំនន់ទឹកភ្លៀងហូរលិចលង់ច្រោះយកដីទាំងសងខាងស្ពានប្រេះបែកក្រហែងក្លាយជាចង្ហុកជ្រៅៗធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋានហើយប្រកាសអាសន្នទៅដល់អាជ្ញាធរខេត្តព្រមទាំងមន្ទីរពាក់ព័ន្ធដើម្បីចាត់វិធានការចុះទៅទប់ស្កាត់យ៉ាងណានោះ។
បើយោងតាមការជូនដំណឹងរបស់ក្រសួងធនធានទឹក ភ្លៀងនឹងអាចបន្តធ្លាក់ដល់ថ្ងៃទី៣ ខែកក្កដា នៅតាមតំបន់មួយចំនួន។ អាជ្ញាធរខេត្តបានក្រើនរំលឹកជាសាធារណៈដល់ប្រជាពលរដ្ឋទូទាំងខេត្តរតនគីរី។
ទី១ ត្រូវរាយការណ៍ជាបន្ទាន់រាល់ករណីដែលកើតឡើងនៅតាមមូលដ្ឋានដើម្បីអាជ្ញាធរមានវិធានការ
ទី២ ត្រូវប្រុងប្រយ័ត្នកូនចៅតូចៗកុំឲ្យពួកគេលេងទឹកនិងប្រុងប្រយ័ត្នចំពោះសត្វអសិរពិសផ្សេងៗ។
ទី៣ ត្រូវរៀបចំទុកដាក់ទ្រព្យសម្បត្តិមានតម្លៃ របស់របរប្រើប្រាស់ និងសត្វពាហនៈឲ្យបានត្រឹមត្រូវ។
អាជ្ញាធរខេត្តនិងបន្តតាមដានជូនដំណឹងរាល់សភាពប្រែប្រួលនេះរហូតដល់ធាតុអាកាសល្អប្រសើរឡើងវិញ៕
ដោយ៖ វុទ្ធឦសាន