បន្ទាប់ពីអង់គ្លេសចាកចេញពីអឺរ៉ុប នោះភាសាអង់គ្លេសអាចត្រូវបានលុបចេញពីភាសាផ្លូវការនៅអឺរ៉ុប

ចែករំលែក៖

តំណាងរាស្ត្រជាន់ខ្ពស់របស់អឺរ៉ុប​បានប្រកាសថា ភាសាអង់គ្លេស មិនមានជាភាសាផ្លូវការរបស់សហគមន៍អឺរ៉ុបទៀតឡើយក្រោយពេលដែលអង់គ្លេសបានសម្រេចចាកចេញទៅហើយនោះ។

...

សារព័ត៌មាន រ៉យទ័រ បានផ្សាយថា នៅពេលនេះប្រទេសជាសមាជិក និងស្នើរឲ្យប្រើប្រាសភាសាថ្មីនៅក្នុងសហគមន៍អឺរ៉ុប បើទោះបីភាសាអង់គ្លេសត្រូវបានប្រើប្រាសច្រើនបំផុតនៅអឺរ៉ុបក៏ដោយ ។ ប៉ុន្តែអ្វីគ្រប់យ៉ាងនឹងត្រូវផ្លាសប្តូរក្រោយ ​Brexit ។

លោក ​Danuta Hubner ប្រធានគណកម្មធិការទទួលបន្ទុកកិច្ចការសភាអឺរ៉ុបបានប្រកាសនៅក្នុងសន្និសីទកាសែតថា «ភាសាអង់គ្លេស​មិនមានជាភាសាផ្លូវការរបស់យើងទៀតឡើយ នៅពេលដែលយើងគ្មានអង់គ្លេសជាសមាជិកទេនោះមានន័យថា ភាសាអង់គ្លេសក៏គ្មាននៅក្នុងសហគមន៍អឺរ៉ុបដែរ»។

លោក​ Danuta Hubner បន្តទៀតថា ភាសាអង់គ្លេស នៅប្រើប្រាស់ក្នុងសហគមន៍អឺរ៉ុបដដែល ប៉ុន្តែមិនមានជាភាសាផ្លូវការទៀតឡើយ​ អឺរ៉ុបនិងត្រូវប្រជុំដើម្បីជ្រើសរើសភាសាថ្មី។

បារាំងគឺជាភាសាផ្លូវការត្រូវបានប្រើប្រាស់នៅក្នុងសហគមន៍អឺរ៉ុបរហូតដល់ឆ្នាំ​១៩៩០ ក្រោយពេលមានវត្តមានរបស់ប្រទេសស៊ុយអែត ហ្វាំងឡង់ និងអូទ្រិស បានធ្វើឲ្យមានការផ្លាស់ប្តូរភាសា ។ ការពង្រីកសហគមន៍អឺរ៉ុប នៅតំបន់ភាគកណ្តាលអឺរ៉ុបនិងអឺរ៉ុបខាងកើតធ្វើឲ្យភាសាអង់គ្លេសដើរតួនាទីយ៉ាងខំខាន់នៅទីនោះ។

តាំងពីដើមមករាល់ឯកសារ​ផ្សេងៗរបស់អឺរ៉ុបត្រូវបានបកប្រែទៅជា ២៤ភាសា ទៅតាមប្រទេសដែលជាសមាជិក ។ ប៉ុន្តែក្រោយពេលអង់គ្លេសបានចាកចេញហើយនោះអង់គ្លេសត្រូវចំណាយអ្នកបកប្រែក្នុងការបកប្រែរាល់ឯកសារប្រសិនបើចង់ប្រើប្រាស់ឯកសារទាំងឡាយពាក់ព័ន្ធសហគមន៍អឺរ៉ុប៕

1 (3)

1 (1)

1 (2)

ប្រែសម្រួល៖ ម៉ែវ សាធី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print