ដីក្បាលស្ពានប្រេះទាំងសងខាងដោយសារទឹកហូរច្រោះ នៅស្រុកលំផាត់

ចែករំលែក៖

ខេត្តរតនគិរី៖ ជំនន់ទឹកភ្លៀងបង្កឡើងជាប់ៗគ្នារយៈពេល៤ថ្ងៃ បើគិតមកទល់ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៦ បណ្តាលឲ្យដីក្បាលស្ពានមួយកន្លែងហៅថា ស្ពានអូរកាន ស្ថិតក្នុងភូមិអូរកាន ឃុំជ័យឧត្តម ស្រុកលំផាត់ ។

...
ទឹកហូរច្រោះប្រេះទាំងគល់ស្ពាននឹងក្បាលស្ពានក្លាយជាចង្ហូរធំៗគួរឲ្យភ័យខ្លាច និងព្រួយបារម្មណ៍រាល់ការធ្វើចរាចរណ៍ទៅមករបស់ប្រជាពលរដ្ឋ អាចបង្កឲ្យមានហានិភ័យកើតឡើង និងគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុ។

សូមបញ្ជក់ថា ស្ពានប៉ីតុងឆ្លងកាត់អូរកាន ស្ថិតនៅតាមកំណាត់ផ្លូវលំមួយខ្សែតភ្ជាប់ពីផ្លូវលេខ៧៦ ឆ្ពោះទៅភូមិសមុទ្រ ឃុំសេដា ស្រុកលំផាត់ រងការខូចខាតដោយសារជំនន់ទឹកភ្លៀងហូរលិចលង់ច្រោះយកដីទាំងសងខាងស្ពានប្រេះបែកក្រហែងក្លាយជាចង្ហុកជ្រៅៗធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋានហើយប្រកាសអាសន្នទៅដល់អាជ្ញាធរខេត្តព្រមទាំងមន្ទីរពាក់ព័ន្ធដើម្បីចាត់វិធានការចុះទៅទប់ស្កាត់យ៉ាងណានោះ។

បើយោងតាមការជូនដំណឹងរបស់ក្រសួងធនធានទឹក ភ្លៀងនឹងអាចបន្តធ្លាក់ដល់ថ្ងៃទី៣ ខែកក្កដា នៅតាមតំបន់មួយចំនួន។ អាជ្ញាធរខេត្តបានក្រើនរំលឹកជាសាធារណៈដល់ប្រជាពលរដ្ឋទូទាំងខេត្តរតនគីរី។

ទី១ ត្រូវរាយការណ៍ជាបន្ទាន់រាល់ករណីដែលកើតឡើងនៅតាមមូលដ្ឋានដើម្បីអាជ្ញាធរមានវិធានការ

ទី២ ត្រូវប្រុងប្រយ័ត្នកូនចៅតូចៗកុំឲ្យពួកគេលេងទឹកនិងប្រុងប្រយ័ត្នចំពោះសត្វអសិរពិសផ្សេងៗ។

ទី៣ ត្រូវរៀបចំទុកដាក់ទ្រព្យសម្បត្តិមានតម្លៃ របស់របរប្រើប្រាស់ និងសត្វពាហនៈឲ្យបានត្រឹមត្រូវ។

អាជ្ញាធរខេត្តនិងបន្តតាមដានជូនដំណឹងរាល់សភាពប្រែប្រួលនេះរហូតដល់ធាតុអាកាសល្អប្រសើរឡើងវិញ៕

df4b7ec0-fb7c-4667-b2cb-2c8fcb4ebbee

d2ec1ddf-1390-46da-a5a0-a736656569ce

c10540e2-d207-43b2-a331-59af2cb5c2a3

0dedb33a-1a97-44db-81dc-3ea1abe6072b

d7933f79-a57a-40b4-ad67-e2ed42cef9cd

ដោយ៖ វុទ្ធឦសាន

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print