សង្ស័យតៃកុងស្រវឹងស្រាបើករថយន្ត Prius បុកឃឿនស្ពានអាកាសចោមចៅផ្លូវក្រោមដី ក្រឡាប់ផ្ងាជើងច្រង៉ាង

ចែករំលែក៖

ភ្នំពេញ​ ៖​ រថយន្តម៉ាក toyota prius មួយគ្រឿងដែលបេីកបរដោយបុរសម្នាក់​សង្ស័យស្រវឹងស្រាបានរេចង្កូតជ្រុលទៅបុកឃឿន ស្ពានអាកាសចោមចៅផ្លូវក្រោមដី បណ្ដាលឲ្យក្រឡាប់ផ្ងាជើងម្ខាងរងការខូចខាតយ៉ាងដំណំ​ ដោយបង្កការភ្ញាក់ផ្អេីលនៅវេលាម៉ោង១ និង ៣០ យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី ៤ ខែសីហា ឆ្នាំ ២០២៣ នៅត្រង់ចំណុចផ្លូវក្រោមដីស្ពានអាកាសចោមចៅ ស្ថិតក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

​ បេីតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា​ មុនកើតហេតុគេឃើញ​ បុរសម្នាក់សង្ស័យស្រវឹងស្រាបានបើករថយន្តToyota Prius មួយគ្រឿង ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខភ្នំពេញ2BR-7486ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៤ ទិសដៅពីលិចទៅកើត ចុះផ្លូវក្រោមដីស្ពានអាកាសចោមចៅឆ្ពោះទៅកើត ផ្លូវសហព័ន្ធរុស្ស៊ី លុះមកដល់ចំណុចកើតហេតុខាងលើបានជ្រុលចង្កូតទៅបុកឃឿនស្ពានបណ្ដាលឲ្យរថយន្តក្រឡាប់ផ្ងារជើងម្ខាងរងការខូចខាតយ៉ាងដំណំ​ តែមិនបង្គ្រោះថ្នាក់ដល់មនុស្សឡេីយ​ ។ ភ្លាមនោះបងប្អូនប្រជាពលរដ្ឋឃើញហេតុការណ៍នេះក៏បាននាំគ្នារុញក្រឡាប់រថយន្តផ្ងារមកវិញ​ ។
​ ក្រោយកេីតហេតុ​ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ដោយពិនិត្យជាក់ស្ដែងនៅកន្លែងកើតហេតុមិនមានការខូចខាតឃឿនស្ពាន ទើបសមត្ថកិច្ចឱ្យម្ចាស់រថយន្តហៅរថយន្តមកស្ទូចយកទៅជួសជុលដោយខ្លួនឯង៕ដោយ​ ៖​ ភារ៉ា​ ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print