មនុស្ស៣នាក់រងរបួសធ្ងន់ស្រាលក្នុងករណីអគ្គិភ័យឆាបឆេះសណ្ឋាគារអន្តរជាតិ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យៈមនុស្សប្រុស ស្រីចំនួន៣នាក់រងរបួសធ្ងន់ស្រាលក្នុងករណីឆាបឆេះសណ្ឋាគារ​អន្តរជាតិ​កាលពីវេលាម៉ោង ១៧ និង ២០នាទី ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៣។​

  យោងតាមរបាយការណ៍​ របស់សមត្ថកិច្ចសរសេរថា មានករណីអគ្គិភ័យ ឆាបឆេះ សណ្ឋាគារ អន្តរជាតិ ជាន់ទី០៩ បន្ទប់លេខ៩០១ ដែលស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត 

 របាយការបញ្ជាក់ថាក្នុងស្ថានការនោះមានកម្លាំងប៉ុស្តិ៍ បានចូលរួមជាមួយកម្លាំងនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដឹកនាំ បញ្ជាផ្ទាល់ដោយ លោក វរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត និងកម្លាំងចម្រុះបានចុះជួយធ្វើអន្តរាគមន៍ ពន្លត់ភ្លើង។

ករណីឆាបឆេះនោះ បណ្ដាលមកពីដាក់សាកទូរស័ព្ទទុកចោលនៅលើពូក បណ្ដាលឲ្យមានការផ្ទុះសេខ្សែភ្លើង។មានការខូចខាតទ្រព្យសម្បត្តិមានពូកចំនួន០២ គ្រែ០២ ទូរដាក់ខោអាវចំនួន០២ និងសម្ភារៈតូចៗមួយចំនួនផ្សេងទៀតនិងប្រើប្រាស់បំពង់ពន្លត់អគ្គិភ័យចំនួន១៤បំពង់ ។​​ មានជនរងគ្រោះសរុបចំនួន០៣នាក់ ស្រី២នាក់ ជនជាតិឥណ្ឌូណេស៊ី ៖

    -របួសធ្ងន់០១នាក់ ភេទប្រុស ជនជាតិឥណ្ឌូណេស៊ី សំរាកព្យាបាលនៅគ្លីនិច សុខវិសាលមុខវត្តបាលិលេយ្យ មិនបណ្តាលអោយគ្រោះថ្នាក់ដល់ជីវិតនោះទេ។របួសស្រាលចំនួន០២នាក់ ភេទស្រី ជនជាតិឥណ្ឌូណេស៊ី សំរាកព្យាបាលនៅមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត។

 ទោះជាយ៉ាងណា ករណីខាងលើនោះដែរមានការខិតខំយ៉ាងយកចិត្តទុកដាក់របស់កម្លាំងសមត្ថកិច្ចសហការគ្នាជាមួយអាជ្ញាធរជួយ​អន្តរាគមន៍​ ដើម្បីពន្លត់និងបានរលត់ទៅវិញនៅវេលាម៉ោង ១៨ និង០៨នាទី ថ្ងៃដដែលដោយមិនមានរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ។​

ដោយ​ :វណ្ណា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print