នាយករដ្ឋមន្ត្រីថៃ ៖ ខ្ញុំមិនមែនជាកាមេរូនដែលលាលែងចេញពីដំណែងក្រោយការបោះឆ្នោតប្រជាមតិ

ចែករំលែក៖

នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធចាន់អូចា កាលពីថ្ងៃទី​២៧ ខែមិថុនា បានប្រកាសថា លោកនឹងមិនលាលែងចេញពីដំណែងឡើយប្រសិនបើពលរដ្ឋថៃបោះឆ្នោតប្រឆាំងនិងសេចក្តីព្រាងច្បាប់រដ្ឋធម្មនុញ្ញដែលត្រូវធ្វើឡើងនៅថ្ងៃទី​៧ ខែសីហា ឆ្នាំ២០១៦។

...

លោក ប្រាយុទ្ធ បានឆ្លើយតបទៅនឹងសំនួររបស់កក្រុមអ្នកសារព័ត៌មានដែលបានសួរថា តើលោកនិងដើរតាមកន្លងរបស់នាយករដ្ឋមន្ត្រីអង់គ្លេស ដាវិដ កាមេរូន ដែរឬទេ?​ លោក កាមេរូន បានចុះចេញពីដំណែងក្រោយពេលបោះឆ្នោតចាកចេញពីអឺរ៉ុប។

លោក ប្រាយុទ្ធ បានបញ្ចាក់ថា លោកគ្មានបំណងចាកចេញនោះឡើយ ហើយអង់គ្លេស និងថែ មានស្ថានភាពពីរខុសគ្នា ។ លោកបន្តទៀតថា លោក កាមេរូន ឡើងកាន់តំណែងតាមរយៈការបោះឆ្នោតចំណែករូបលោកមិនមែនឡើយ  ហើយប្រទេសអង់គ្លេសមិនមានបញ្ហាដូចជាក្នុង​ប្រទេសថៃឡើយ។

សេចក្តីព្រៀងច្បាប់របស់ថៃគឺជាលើកទីពីរហើយនៅក្នុងដំណាក់កាលលោក ប្រាយុទ្ធ ឡើងកាន់អំណាច។ កាលពីខែកញ្ញា ឆ្នាំ​២០១៥ សភាថៃក៏បានច្រានចោលសេចក្តីព្រៀងច្បាប់ទីមួយផងដែរ។ នៅក្នុងសេចក្តីព្រៀងច្បាប់នោះបានហាមប្រាមអ្នកនយោបាយធ្លាប់មានអំពើពុករលួយចូលរួមនៅក្នុងសភា។

ចំណែកក្រុមអ្នកប្រឆាំងបានបញ្ចាក់ថា សេចក្តីព្រៀងច្បាប់ខាងលើ ។ លោក​ Khunying Sudarat Keyuraphan មកពីគណបក្សភឿថៃបានបញ្ចាក់ថា សេចក្តីព្រៀងច្បាប់ធម្មនុញ្ញខាងលើនឹងឆ្ពោះទៅរកការគ្រប់គ្រង​រាល់គណបក្សណាដែលមានសម្លេងភាគច្រើនៅក្នុងសភា។​ ចំណុចទាំងនោះនឹងធ្វើឲ្យរដ្ឋាភិបាលកើតឡើងដោយប្រជាធិបតេយ្យពិបាកក្នុងការដំណើរការ៕

Prayuth-chan-ocha-June-2016-940x580_SGPS

ប្រែសម្រួល៖ សាធី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print