ភ្នំពេញ៖ កីឡាសូហ្វតឺន្នីសកម្ពុជា ដណ្តើមបានមេដាយមាសចំនួន២គ្រឿង ពីព្រឹត្តិការណ៍The 2nd Egel World Tour Solf Tennis Championship 2016 នៅ ប្រទេសថៃដែលមេដាយមាសទាំង២គ្រឿងនេះរកបានលើវិញ្ញាសាវាយជាក្រុមបុរសមានកីឡាករ៦នាក់ និងវិញ្ញាសាយុវជនអាយុ ក្រោម១៨ឆ្នាំបុរសគឺរកបានដោយកីឡាករឌឹម សម្បត្តិ ។
លោក ប៊ុនហេង មានប្រសាសន៍ថា ព្រឹត្តិការណ៍The 2nd Egel World Tour Solf Tennis Championship 2016 នៅ ប្រទេសថៃនេះកីឡាករកីឡាការិនីកម្ពុជាយើងឈ្នះមេដាយសរុប៦គ្រឿងក្នុងនោះមានមេដាយមាស២គ្រឿង មេដាយប្រាក់៣ គ្រឿង និងមេដាយសំរឹទ្ធិ១គ្រឿង ។
លោកបានបញ្ជាក់ថា លើវិញ្ញាសាវាយជាក្រុមបុរសមានកីឡាករ៦នាក់រកបាន មេដាយមាស១គ្រឿង, វិញ្ញាសាយុវជន អាយុក្រោម១៨ឆ្នាំបុរសរកបានមេដាយ មាស១គ្រឿង ដោយកីឡាករឌឹម សម្បត្តិ, វិញ្ញាសាវាយជាក្រុមរកបានមេដាយប្រាក់១គ្រឿង, វិញ្ញាសាឯកត្តជនបុរសអាយុក្រោម១៨ឆ្នាំរកបានមេដាយប្រាក់១គ្រឿងដោយកីឡាករជា សែនវិស្សុត និងមេដាយប្រាក់១ គ្រឿងទៀត លើវិញ្ញាសាអាយុក្រោម១៥ឆ្នាំបុរសរកបានដោយកីឡាករសាយ សុចិត្រា និងមេដាយសំរឹទ្ធិ១គ្រឿងលើ វិញ្ញាសាអាយុក្រោម១៨ឆ្នាំរកបានដោយ កីឡាករ សុភា ។
គួររំលឹកថា កីឡាករ-កីឡាការិនីសូហ្វតឺន្នីសកម្ពុជា១៨នាក់ចែកជា២ក្រុមទៅចូលរួមក្នុងព្រឹត្តិការណ៍នេះ ។ សហព័ន្ធកីឡា សូហ្វតឺន្នីសកម្ពុជាត្រៀមបញ្ជូនកីឡាករ- កីឡាការិនីរបស់ខ្លួនទៅចូលរួមក្នុងព្រឹត្តិ ការណ៍បើកទូលាយ (Open) មួយនៅ ប្រទេសកូរ៉េនាខែវិច្ឆិកានិងត្រៀមចូលរួមប្រកួតជើងឯកអាស៊ីនៅប្រទេសជប៉ុនផងដែរ ៕
ដោយ៖ សារីម