នៅក្នុងការស្ទង់មតិពីរផ្សេងគ្នានៅទូទាំងសហរដ្ឋអាមេរិកកាលពីចុងសប្តាហ៍កន្លងមកបង្ហាញឲ្យឃើញថា អតីតរដ្ឋមន្ត្រីការបរទេសអាមេរិកលោកស្រី ហីលឡារីគ្លិនតុន មានប្រៀបទៅលើមហាសេដ្ឋី ដូណាល់ត្រាំ នៅក្នុងការប្រជែងចូលកាន់ដំណែងនៅសេតវិមាន។
តាមលទ្ធផលស្តង់មតិរបស់បណ្តាញព័ត៌មាន Washington Post / ABC news បានប្រកាសកាលពីថ្ងៃទី២៧ ខែមិថុនា ថា លោកស្រី គ្លីនតុន ទទួលបានការគាំទ្រច្រើនជាងលោក ត្រាំ រហូតដល់ទៅ១២ភាករយគឺ៥១ភាគរយ ចំណែកលោក ត្រាំ វិញមានតែ ៣៩ភាគរយប៉ុណ្ណោះ។ ដោយឡែកការស្តង់មតិរបស់បណ្តាញព័ត៌មាន Wall Street Journal / NBC news poll បង្ហាញឲ្យឃើញថា លោកស្រី គ្លីនតុន ទទួលបានការគាំទ្រ ៤៦ភាករយ និងលោក ត្រាំ ទទួលបាន ៤១ភាគរយ។
បើទោះបីគម្លាតរវាងបេក្ខភាពទាំងពីរនៅមានការខុសគ្នាក្នុងការស្តង់មតិទាំងពីរខាងលើបង្ហាញឲ្យឃើញថា លោក ត្រាំ កំពុងតែជួបផលលំបាកយ៉ាងខ្លាំងនៅក្នុងការយកឈ្នះលោកស្រី ហ៊ីលឡារីគ្លីនតុន ដែលមានបទពិសោធនៅក្នុងការដឹកនាំអាមេរិក។ មួយវិញទៀតលោក ត្រាំ បានថ្លែងសន្តរកថា ដែលប៉ះពាល់ដល់ជាតិសាស្ត្រនិងជនអន្តោបវេសនៅអាមេរិកទាំងនោះហើយជាដើមហេតុអាចធ្វើឲ្យលោកបរាជ័យនៅក្នុងការបោះឆ្នោតខាងមុខ។
នៅក្នុងគម្លាត ១២ភាគរយរបស់ Washington Post / ABC news បង្ហាញឲ្យឃើញថា លោក ត្រាំ ពិតជាជួបផលលំបាកយ៉ាងខ្លាំងចំណែកកម្លាត៥ភាគរយរបស់ Wall Street Journal / NBC news pol បង្ហាញថា លោក ត្រាំ អាចនៅប្រគួតប្រជែងបានជាមួយលោកស្រី ហ៊ីលឡារីគ្លីនតុន ។
តាមការស្តង់មតិលោកស្រី គ្លីនតុន ទទួលបានការគាំទ្រពីជនជាតិភាគតិចនៅអាមេរិកដោយក្នុងនោះមានរហូតដល់ទៅ ៨៧ភាគរយបានគាំទ្រលោកស្រី ចំណែកលោក ត្រាំ វិញមានតែ៥ភាគរយប៉ុណ្ណោះ។ ចំណែកជនជាតិអាមេរិកដើមកំណើតអាហ្វ្រិកវិញមាន ៦៩ភាករយគាំទ្រលោកស្រី គ្លីនតុន និង ២២ភាគរយគាំទ្រលោក ត្រាំ ។
មិនមែនតែលោកស្រី គ្លីនតុន ទទួលបានការគាំទ្រច្រើនទាំងអស់នោះឡើយនៅក្នុងសហគមន៍ជនជាតិអាមេរិកស្បែកសរបានគាំទ្រលោក ត្រាំ ភាគច្រើនក្នុងនោះមាន ៤៩ភាគរយ ចំណែលលោកស្រី គ្លីនតុន វិញទទួលបានតែ៣៧ភាគរយ ៕
ប្រែសម្រួល៖ សាធី