សាលាបឋមសិក្សាចំនួន ៣កន្លែងនៅស្រុកវើនសៃ ត្រូវបានទឹកអូរហូរចូលលិចផ្លូវធ្វើឲ្យសិស្សអាក់ខានចូលរៀន

ចែករំលែក៖

ខេត្តរតនគិរី÷ យោងតាមរបាយការណ៍របស់មន្ទីរអប់រំ យុវជន និងកីឡាខេត្តរតនគីរី បានចេញសេចក្តីប្រកាសស្ដីពីសិស្សានុសិស្សនៅសាលាបឋមសិក្សាចំនួន ៣កន្លែង មិនបានមកចូលរៀននៅស្រុកវើនសៃ ខេត្តរតនគីរី ខណៈជំនន់ទឹកភ្លៀងបានហូរចូលតាមអូរលិចផ្លូវ។

តបតាមកម្មវត្ថុខាងលើ មន្ទីរអប់រំ យុវជន និងកីឡាខេត្តរតនគីរីជម្រាបជូនបណ្ឌិតសភាចារ្យមេត្តាជ្រាបថា នៅថ្ងៃទី២-៣ ខែសីហា ឆ្នាំ២០២៣ ស្ថានភាពអាកាសធាតុកំពុងបន្តធ្លាក់ភ្លៀងធ្វើឲ្យមានជំនន់ទឹកភ្លៀងលិចផ្លូវទៅសាលាបឋមសិក្សាចំនួន៣កន្លែងក្នុងស្រុកវើនសៃ ជាមូលហេតុនៅឲ្យសិស្សានុសិស្សពិបាកក្នុងការធ្វើដំណើរ និងមិនបានមកសាលារៀន ក្នុងនោះមានគ្រូបង្រៀនចំនួន១០នាក់ ស្រី៤នាក់ និងសិស្សសរុប២៣៧នាក់ ស្រី១១៧នាក់។

១- សាលាបឋមសិក្សាទៀមក្រោម គ្រូបង្រៀនចំនួន៣នាក់ ស្រី១នាក់និងសិស្សចំនួន៩៤នាក់ ស្រី៥០នាក់។
២- សាលាបឋមសិក្សាកាលឹម គ្រូបង្រៀនចំនួន៤នាក់ ស្រី២នាក់ និងសិស្សចំនួន៩២នាក់ ស្រី៤៥នាក់។
៣- សាលាបឋមសិក្សាកាចូនលើ គ្រូបង្រៀនចំនួន៣នាក់ ស្រី១នាក់និងសិស្សចំនួន៥១នាក់ ស្រី២២នាក់។

គួររំលឹកផងដែរថា ចាប់ពីចុងខែកក្កដា មកដល់ថ្ងៃទី ១-២-៣-៤ ខែសីហា ឆ្នាំ២០២៣នេះ មេឃនៅតែបន្តធ្លាក់ភ្លៀងដដែល ប៉ុន្តែទឹកទន្លេស្រែពកក៏បានស្រកបន្តិចខ្លះហើយ បន្ទាប់ពីប៉ុន្មានថ្ងៃមុនហក់ឡើងយ៉ាងខ្លាំងគួរឲ្យព្រួយបារម្ភ។

...

អាជ្ញាធរខេត្តរតនគិរីក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតាមដងទន្លេស្រែពក និងទន្លេសេសានមានការប្រុងប្រយ័ត្នគ្រាដែលមេឃនៅតែបន្តធ្លាក់ភ្លៀងដដែល៕ ដោយ៖សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print