ប្រជាពលរដ្ឋរស់នៅស្រុកគាស់ក្រឡ​ បន្តប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ

ចែករំលែក៖

ខេត្តបាត់ដំបង៖ បច្ចុប្បន្ន​នេះយេីងសង្កេត​ឃេីញថា​ យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះមួយចំនួន​ដែល​កប់ក្នុងដីស្រែចំការ​ ក៏ដូចជានៅតាមតំបន់​ជាយដែន​ ត្រូវ​បាន​ប្រជាពលរដ្ឋ​តែងតែ​ប្រទះឃើញ​ ហើយក៏បាន​រាយការណ៍ប្រាប់សមត្ថកិច្ចជួយ​អន្តរាគមន៍​ផងដែរ។

ជាក់ស្ដែង​មានប្រជាពលរដ្ឋឈ្មោះ ធីវ ចែម ភេទប្រុស អាយុ ៤២ឆ្នាំ រស់នៅភូមិគោករកា ឃុំដូនបា ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង កាលពីថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៣ម្សិលមិញនេះ​ បានប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ នៅចំណុចអាច៍ស្វា ភូមិគោករកា ឃុំដូនបា ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ហើយបានរាយការណ៍ជូនសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល នៃអធិការដ្ឋាននគរបាលស្រុកគាស់ក្រឡ។

ក្រោយទទួលដំណឹង សមត្ថកិច្ចបានចុះត្រួតពិនិត្យប្រទះឃើញប្រភេទមីនតោន ចំនួន០១គ្រាប់ សមត្ថកិច្ចបានចងខ្សែហ៊ុមព័ទ្ធ និងដាក់ស្លាកសញ្ញា រួចរាយការណ៍បន្តជូនមជ្ឈមណ្ឌលសកម្មភាពកំចាត់មីន Hello trust ដើម្បីយកទៅកំទេចចោល។

...

ឆ្លៀតក្នុងឱកាសនោះ នគរបាលស្រុកគាស់ក្រឡបានអំពាវនាវដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានទាំងអស់ សូមអោយមានការប្រុងប្រយ័ត្នខ្ពស់នូវយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ឬអាវុធខូចគុណភាពផ្សេងៗត្រូវរាយការណ៍ជាបន្ទាន់ជូនសមត្ថកិច្ចជៀសវាងការកើតមានគ្រោះថ្នាក់ដោយសារយុទ្ធភ័ណ្ឌ និងអាវុធទាំងនោះជាយថាហេតុ៕ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print