នៅថ្ងៃទី២៨ ខែមិថុនា នេះ មន្ត្រីអ៊ីរ៉ាក់បានឲ្យដឹងថា មានការវាយប្រាហារគ្រាប់បែកអត្តឃាតទៅលើព្រះវិហារក្រុមនិកាយសាន់នីនៅភាគខាងលិចទីក្រុងបាដាត សម្លាប់មនុស្ស ១៤នាក់ និង៣២នាក់រងរបួស ។
មន្ត្រីប៉ូលិសបានឲ្យដឹងថា រថយន្តដឹកទំនិញបានផ្ទុះនៅព្រះវិហារ Abu Ghraib កាលពីយប់ថ្ងៃទី២៧ ខែមិថុនា ក្នុងពេលដែលសាសនិកកំពុងតែធ្វើពិធីបន់ស្រន់ក្នុងខែហូបបួស Ramadan។
មកទល់ពេលនេះមិនទាន់មានក្រុមណាមួយចេញមុខទទួលខុសត្រូវពីការវាយប្រាហារគ្រាប់បែកអត្តឃាតខាងលើនៅឡើយទេ ប៉ុន្តែប្រភពព័ត៌មានមួយចំនួនបានបញ្ចាក់ថា ក្រុម IS ជាអ្នកនៅពីក្រោយការវាយប្រហារទាំងនោះ។
កាលពីខែឧសភា ក្រុម IS ក៏បានបើកការវាយប្រហារជាច្រើនលើកទៅលើពលរដ្ឋស្លូតត្រង់និងបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ និងប្រព័ន្ធសន្តិសុខនៅក្នុងទីក្រុងបាដាត និងតំបន់ជុំវិញ។
កាលពីថ្ងៃអាទិត្យកន្លងទៅ កម្លាំងទាហ៊ានអ៊ីរ៉ាក់ បានប្រកាសថា បានវាយប្រហារដណ្តើមទីក្រុង Fallujah ទាំងស្រុកមកគ្រប់គ្រង ក្រោយរយៈពេលយ៉ាងយូដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុម IS ។ នៅពេលនេះក្រុម IS បានបាត់បង់ទឹកដីដែលខ្លួនធ្លាប់គ្រប់គ្រងបន្តិចម្តងៗក្រោយពេលដែលក្រុមនេះរងការវាយប្រហារពីដែនអាកាសរបស់ប្រទេសលោកខាងលិច និងកាត់ផ្តាច់ប្រភពចំណូលរបស់ពួគេ៕
ប្រែសម្រួល៖ សាធី