វាយប្រហារគ្រាប់បែកអត្តឃាតនៅទីក្រុងបាដាត ស្លាប់និងរបួស​៤៦នាក់

ចែករំលែក៖

នៅថ្ងៃទី​២៨ ខែមិថុនា នេះ មន្ត្រីអ៊ីរ៉ាក់បានឲ្យដឹងថា​ មានការវាយប្រាហារគ្រាប់បែកអត្តឃាត​ទៅលើព្រះវិហារក្រុមនិកាយសាន់នី​នៅភាគខាងលិចទីក្រុងបាដាត សម្លាប់មនុស្ស​ ១៤នាក់ និង​៣២នាក់រងរបួស ។

...

មន្ត្រីប៉ូលិសបានឲ្យដឹងថា រថយន្តដឹកទំនិញបានផ្ទុះនៅព្រះវិហារ Abu Ghraib កាលពីយប់​ថ្ងៃទី​២៧ ខែមិថុនា ក្នុងពេលដែលសាសនិកកំពុងតែធ្វើពិធីបន់ស្រន់ក្នុងខែហូបបួស ​Ramadan។

មកទល់ពេលនេះមិនទាន់មានក្រុមណាមួយចេញមុខទទួលខុសត្រូវពីការវាយប្រាហារគ្រាប់បែកអត្តឃាតខាងលើនៅឡើយទេ ប៉ុន្តែប្រភពព័ត៌មានមួយចំនួនបានបញ្ចាក់ថា ក្រុម IS ជាអ្នកនៅពីក្រោយការវាយប្រហារទាំងនោះ។

កាលពីខែឧសភា ក្រុម ​IS ក៏បានបើកការវាយប្រហារជាច្រើនលើកទៅលើពលរដ្ឋស្លូតត្រង់​និងបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ និងប្រព័ន្ធសន្តិសុខនៅក្នុងទីក្រុងបាដាត និងតំបន់ជុំវិញ។

កាលពីថ្ងៃអាទិត្យកន្លងទៅ កម្លាំងទាហ៊ានអ៊ីរ៉ាក់ បានប្រកាសថា បានវាយប្រហារដណ្តើមទីក្រុង​ Fallujah ទាំងស្រុកមកគ្រប់គ្រង ក្រោយរយៈពេលយ៉ាងយូដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុម ​IS ។ នៅពេលនេះក្រុម​ IS បានបាត់បង់ទឹកដីដែលខ្លួនធ្លាប់គ្រប់គ្រងបន្តិចម្តងៗក្រោយពេលដែលក្រុមនេះរងការវាយប្រហារពីដែនអាកាសរបស់ប្រទេសលោកខាងលិច និងកាត់ផ្តាច់ប្រភពចំណូលរបស់ពួគេ៕

Iraqi security forces and civilians gather at the scene of a deadly suicide car bomb attack in the New Baghdad neighborhood of Baghdad, Iraq, Thursday, June 9, 2016. Two separate suicide attacks in and outside the Iraqi capital have killed at least 27 people and wounded dozens. Officials say the deadliest bombing took place in New Baghdad, a commercial area of a majority Shiite neighborhood in Baghdad, killing over a dozen civilians. Another suicide bomber rammed his explosives-laden car into an Iraqi army checkpoint north of Baghdad, killing at least 12 people. (AP Photo/Hadi Mizban)

ប្រែសម្រួល៖ សាធី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print