ប្រទេសអាស៊ាននឹងស្នើឱ្យសមាជិកចំនួន១៦ប្រទេសដែលស្ថិតក្នុងកិច្ចព្រមព្រៀងដៃគូសេដ្ឋកិច្ចយោគយល់ក្នុងតំបន់ ( Regional Comprehensive Economic Partnership-RCEP)ដើម្បីកាត់បន្ថយពន្ធ គយ៩២ភាគរយក្នុងន័យជួយជំរុញការធ្វើសមាហរណកម្មសេដ្ឋកិច្ចនៅក្នុងក្រុមនេះនាពេលខាងមុខដ៏ខ្លីនេះ។
លោក Sirinart Chaimun អគ្គនាយកដ្ឋានចរចាផ្នែកពាណិជ្ជកម្មបានមានប្រសាសន៍ថា បើទោះបីជាអាស៊ានចង់បញ្ចប់ដើម្បី សម្រេចចិត្តទទួលយកកិច្ចព្រមព្រៀងនេះនៅចុងឆ្នាំនេះក៏ដោយនោះក៏នៅមានការ មិនយល់ស្របគ្នាមួយចំនួនចំពោះសំណើនេះដែរ។
ប្រទេសនៅក្នុងកិច្ចព្រមព្រៀងនេះចាំបាច់ត្រូវតែបោះឆ្នោតនិងចរចាទៅលើ បញ្ហានេះនៅក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី៥ ខែសីហា ក្នុងប្រទេសឡាវខាងមុខនេះ។
កិច្ចព្រមព្រៀងនឹងត្រូវបានស្នើទៅកាន់មេដឹកនាំកិច្ចប្រជុំកំពូលនៅខែកញ្ញាក្នុងឆ្នាំនេះ។
ប្រទេសនៅក្នុងកិច្ចព្រមព្រៀងនេះក៏ នឹងពិភាក្សាគ្នាចំពោះវិស័យសេវាកម្ម ពាណិជ្ជកម្មផងដែរ។
កិច្ចប្រជុំ RCEP នាពេលក្រោយនេះ នឹងធ្វើឡើងចាប់ពីថ្ងៃទី១៥ ដល់១៩ ខែ សីហាក្នុងទីក្រុងហូជីមិញប្រទេសវៀតណាម។
បញ្ហាសម្រាប់ពិភាក្សារួមមានការធ្វើឱ្យពាណិជ្ជកម្មទំនិញមានលក្ខណៈសេរីសេវា កម្មការវិនិយោគ កម្មសិទ្ធិបញ្ញា ច្បាប់ ដំណើរ ការពន្ធគយ ការសម្របសម្រួលផ្នែក ពាណិជ្ជកម្ម របាំងបច្ចេកទេស ពាណិជ្ជ កម្មគ្រឿងអេឡិចត្រូនិក ហិរញ្ញវត្ថុ សារគម នាគមន៍និងកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋ កិច្ចជាដើម។
ក្រមនេះក៏នឹងពិភាក្សាគ្នាថាតើពួកគេ គួរតែកាត់បន្ថយពន្ធគយដល់១០០ភាគ រយឬក៏កាត់បន្ថយតែទៅលើបញ្ជីទំនិញ ដែលមានលក្ខណៈរសើបតាមលទ្ធភាព ដែលពួកគេអាចធ្វើទៅបាន ៕
ដោយ៖ រ័ត្ន