កំពូលអ្នកប្រដាល់កម្ពុជា-ថៃ៨នាក់ ត្រៀមប្រកួតដណ្ដើមខ្សែក្រវាត់នៅ PNN

ចែករំលែក៖

ភ្នំពេញ៖ អ្នកប្រដាល់ជើងខ្លាំងកម្ពុជា-ថៃ៨នាក់បានត្រៀមខ្លួនរួចជាស្រេចហើយក្នុងការប្រកួតដណ្តើមខ្សែក្រវាត់ក្នុងកម្មវិធីកំពូលអ្នកប្រដាល់លើសង្វៀនសមរភូមិអ្នកប្រយុទ្ធរបស់ទូរទស្សន៍ PNN ព្រែកព្នៅក្នុងប្រភេទទម្ងន់៦៩គីឡូក្រាមនាថ្ងៃអាទិត្យ ទី៣ ខែកក្កដា ឆ្នាំ២០១៦ ។

...

លោក សំណព្វ ប្រធានផ្នែកកីឡាប្រចាំស្ថានីយទូរទស្សន៍ PNN បានឲ្យដឹងថា ព្រឹត្តិ ការណ៍ប្រកួតកីឡាប្រដាល់ក្បាច់គុនបុរាណ ខ្មែរដណ្ដើមខ្សែក្រវាត់រវាងកីឡាករកម្ពុជា ៤នាក់ និងកីឡាករអាជីពឆ្លងដែនពីប្រទេសថៃ៤នាក់ក្នុងប្រភេទទម្ងន់៦៩គីឡូក្រាម អមដោយកំពូលអ្នកប្រយុទ្ធក្នុងស្រុកវ័យក្មេងប្រជែងយកជើងឯកប្រចាំសប្ដាហ៍ច្រើនគូបន្ថែមទៀតនាថ្ងៃបើកកម្មវិធីនេះ។ កម្ម វិធីសមរភូមិអ្នកប្រយុទ្ធភេសជ្ជៈគោជល់ របស់ PNN ផ្សាយផ្ទាល់រៀងរាល់ថ្ងៃអាទិត្យ ចាប់ពីថ្ងៃទី៣ ខែកក្កដា តទៅវេលាម៉ោង៤ រសៀុលដល់ម៉ោង៦ល្ងាច ។

លោកបានបញ្ជាក់ថាអ្នកប្រដាល់ទាំង៨នាក់ខាងលើទី១-ឡុង សុវណ្ណឌឿន, ទី២-ពេជ្រ សីហា, ទី៣–សរ រាជសីហ៍ និង ទី៤–ឡេះ តើក។ ចំណែកឯអ្នកប្រដាល់ ថៃ៤នាក់ទី១-Chokdee Sor Thanapetch, ទី២-Sumaee Sor Weerawan, ទី៣-Thilek Eminen Air និងទី៤-Inseedang Bangfarm Gym ។

លោក សំណព្វ បានអះអាងថា ការ ប្រកួតនេះលោកធានាថាទស្សនិកជនដែលស្នេហាវិស័យកីឡាប្រដាល់ នឹងជក់ចិត្តដិតអារម្មណ៍នូវឈុតឆាកប្រយុទ្ធដ៏ក្ដៅគគុក រវាងកីឡាករកម្ពុជានឹងអ្នកប្រដាល់ថៃឆ្ពោះទៅកាន់តំណែងជើងឯកម្ចាស់ខ្សែក្រវាត់រួមបញ្ចូលទាំងការប្រកួតលក្ខណៈវាយម៉ារ៉ាតុងស្វែងរកជើងខ្លាំងក្នុងស្រុកប្រចាំសប្ដាហ៍ ផងដែរ ។

ដោយឡែកលោក តែម ម៉ឺន ប្រធាន សហព័ន្ធកីឡាប្រដាល់កម្ពុជាមានប្រសាសន៍ ថា បច្ចុប្បន្នសហព័ន្ធបាននិងកំពុងខិតខំធ្វើយ៉ាងណាឲ្យកីឡាករកីឡាការិនីគ្រប់រូបមាន សន្ទុះប្រកួតកាន់តែល្អប្រសើរឡើងទាំង គុណភាពនិងតម្លៃខ្លួន “ធម្មតាទេក្នុងនាមខ្ញុំជាម្តាយឱពុកតែងតែចង់ឲ្យកូនរបស់ខ្លួនល្អនិងមានបានគ្រប់ៗគ្នា ប៉ុន្តែវាអាស្រ័យទៅលើម្ចាស់លុយថាតើគេមានលទ្ធភាព កម្រិតណាសម្រាប់ផ្តល់ជូនយើងនោះ” ៕

1

3

2

ដោយ៖ សារីម

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print