ខេត្តបន្ទាយមានជ័យៈប្រជាពលរដ្ឋរស់នៅក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យប្រឈមនិងគ្មានទឹកស្អាតប្រើប្រាស់ខណៈដែល អាងស្តុកទឹកអូរខៃដនដែលជាអាងទឹកសម្រាប់ក្រុមហ៊ុនអានកូបូមទឹកយកទៅផ្គត់ផ្គង់និងចែកចាយជូនប្រជាពលរដ្ឋនៅក្រុប៉ោយប៉ែតកំពុងតែជួបប្រទះភាពរីងស្ងួត ជាបណ្តើរៗហើយឈានដល់រីងស្ងួតទាំងស្រុងបើគ្មានភ្លៀងធ្លាក់ និង គ្មានវិធានការដោះស្រាយ ទាន់ពេលវេលានោះ។អាងស្តុកទឹកអូរខៃដន ជាអាងទឹកមួយដ៏ធំជារៀងរាល់ឆ្នាំគេមិនដែលឃើញមានជួបបញ្ហា នូវភាពរីងស្ងួតបែបនេះនោះទេ ទើបនៅឆ្នាំនេះ អាងស្តុកទឹកអូរខៃដនកំពុងតែ ប្រឈមរីងស្ងួត ។ភាពរីងស្ងួតនៃអាងស្តុកទឹកអូរខៃដនត្រូវគេនិយាយថាបង្កឡើងដោយកត្តា បំរែបំរួលអាកាសធាតុ ខណៈដែលរដូវវស្សាឈានចូលមកដល់ទៅហើយ គេឃសង្កេតឃើញ នៅខេត្តបន្ទាយមានជ័យ ក៏ដូចជានៅក្រុងប៉ោយប៉ែតពុំទទួលបាននូវរបបទឹកភ្លៀងគ្រប់គ្រាន់ នោះទេសម្រាប់ឆ្នាំនេះ។
ជុំវិញបញ្ហានេះ លោក ង៉ោ ម៉េងជ្រួន អភិបាលក្រុងប៉ោយប៉ែតបានប្រាប់អ្នកយកព័ត៌ មានយើងឱ្យដឹងនៅរសៀលថ្ងៃទី២៩ ខែកក្កដា នេះថា អាងស្តុកទឹកអូរខៃដន ពិតជាជួបប្រប្រទះនិងរីងស្ងួត ហើយ នៅថ្ងៃនេះ លោកបានចុះទៅត្រួតពិនិត្យស្ថានភាពនៅអាងទឹកអូរខៃ ដន។លោកអភិបាលក្រុងប៉ោយប៉ែតប្រាប់ឱ្យដឹងទៀតថាបច្ចុប្បន្នអាជ្ញានិងក្រុមអានកូកំពុងតែ ចាត់វិធានការដោះស្រាយបញ្ហានេះក្នុងនោះខាងក្រុមហ៊ុនបាននិងធ្វើការជីកកកាយបង្ហូរទឹកចេញពីអូរព្រំដែនចូលមកអាងទឹកអូរខៃដន ដើម្បីយកមកផ្គត់ផ្គង់ទឹកជាបណ្តោះអាចផ្គត់ផ្គង់ទឹកបាន២ទៅ៣ថ្ងៃទៀត។ទន្ទឹមនោះខាងអាជ្ញាធរនិងក្រុមហ៊ុនក៏ត្រូវដោះស្រាយបញ្ហាន ទឹកបន្តទៀតគឺត្រូវប្រើប្រាស់ម៉ាស៊ីនបូមទឹកនៅចម្ងាយជាង១០គីឡូម៉ែត្រពីទំនប់ ទឹកកូបធំ ដើម្បីយកមកផ្គត់ផ្គង់បន្ថែមទៀតជូនដល់ប្រជាពលរដ្ឋអាចផ្គត់ផ្គង់រយៈពេល១ខែទៅ២ខែ។
លោក ង៉ោ ម៉េងជ្រួន អភិបាលក្រុងប៉ោយប៉ែតបានប្រាប់ឱ្យដឹងទៀតថា ការដោះស្រាយបញ្ហាខាងលើគឺវាមិនគ្រប់គ្រាន់ទៅនឹងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋនោះទេ ប្រសិនបើគ្មានភ្លៀងធ្លាក់ដើម្បីជួយទ្រទ្រង់សម្រាប់ផ្គត់ផ្គង់ទឹកនោះ។ប៉ុន្តែ អាជ្ញាធរនិងក្រុមហ៊ុន រិះរកគ្រប់មធ្យោយាយដើម្បីដោះស្រាយ។
លោកអភិបាលក្រុប៉ោយប៉ែតបញ្ជាក់ឱ្យដឹងទៀតថា ប្រជាពលរដ្ឋរស់នៅក្រុងប៉ោយប៉ែយបានប្រើប្រាស់ទឹកស្អាតគិតជាមធ្យមក្នុង១ថ្ងៃពី១៤,០០០ ទៅ១៥,០០០ ម៉ែត្រគូបដូចច្នេះ តម្រូវការប្រើប្រាស់ទឹករបស់ប្រជាពលរដ្ឋក្រុងប៉ោយប៉ែតមានកំរិតខ្ពស់។ លោកក៏សូមអំពាវ នាវប្រជាពលរដ្ឋមេត្តាប្រើប្រាស់ទឹកមានការសន្សំសំចៃ ពីព្រោះការដោះស្រាយទឹកនេះ វាមិន គ្រប់គ្រាន់តាមតម្រូវការនោះទេ៕សំ វិច្ឆិកា