លោក អូស្មាន ហាស្សាន់ ដឹកនាំគណៈប្រតិភូ សប្បុរសជនម៉ាឡេស៊ីទស្សនកិច្ចសិក្សាស្វែងយល់ និងចែកអំណោយ​សប្បុរសធម៌ តាមសហគមន៍ ក្នុងខេត្តត្បូងឃ្មុំ និងកំពង់ចាម

ចែករំលែក៖

ត្បូងឃ្មុំ៖ លោក អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអម នាយករដ្ឋមន្រ្តី និងជាប្រធានអង្គការមូល​និធិអភិ​​វឌ្ឍ​ន៍ ​​មុស្លិមកម្ពុជា បានដឹកនាំគណៈប្រតិភូម៉ាឡេស៊ី នៃក្រុមប្រឹក្សារដ្ឋសហព័ន្ឋឥស្លាមម៉ាឡេស៊ី ដែលមាន លោក Datok Haji Zainal Abidin Jaffar ជាប្រធាន អញ្ជើញ ទស្សនកិច្ចសិក្សាស្វែងយល់ នៅសហគមន៍ឥស្លាមលើ​វិស័យអប់រំ សុខាភិ​បា​ល ​ កសិកម្ម ឧស្សាហកម្ម ពាណិជ្ជកម្ម និងទេសចរណ៍ រួមជាមួយវិស័យ​នានាជា ច្រើ​នទៀត ដើម្បី​ពនិត្យលទ្ឋភាព ដែលអាច ពង្រឹង និងពង្រីក ក្នុងគោលបំណង ផ្តល់ជំនួយបន្ថែមទៀត ជួនសហគមន៍នៅតាម​តំបន់​​មួយ​ចំនួន ក្នុងខេត្តត្បូងឃ្មុំ និង​កំពង់ចាម ។ ដំណើរទស្សនកិច្ចនេះ បានប្រព្រឹត្ដ​ទៅកាលពីថ្ងៃទី ២៩ ខែកក្ដដា ឆ្នំា ២០១៥ ។

       ក្នុងដំណើរទស្សនកិច្ចនោះ លោក អូស្មាន ហាស្សាន់ គណៈប្រតិភូ​ ម៉ាឡេស៊ី ជាចំណងដៃ សម្រាប់​ការអញ្ជើញដល់របស់សប្បុរសជន ជាលើកដំបូងនោះ ក្រុមប្រឹក្សារដ្ឋសហព័ន្ឋឥស្លាម ប្រទេសម៉ាឡេស៊ី បាន​ឧបត្ថម្ភថវិកា១ម៉ឺនរិញគិតម៉ាឡេស៊ី ស្មើនឹងប្រហាក់ប្រហែល២៧០០ដុល្លារ​ដើម្បីចំណាយលើ​ការទិញ​សម្ភា​​​រៈ​ សិក្សា ដាក់នៅសាលារៀន ។ ស្របពេលជាមួយគ្នានោះដែរ គណៈប្រតិភូ ក៏បានបន្តដំណើរ​ទស្សន​កិច្ច​ទៅ​ពិនិត្យ ការដ្ឋានវិហារឥស្លាម មួយនៅភូមិរការ ស្រុកកំពង់ចាម ខេត្តកំពង់ចាម។ វិហារនេះគ្រោងនឹង​ចំណាយ​ទឹកប្រាក់ប្រមាណ ជាង៧០ម៉ឺនដុល្លារ. ដែលជាជំនួយរបស់ សប្បុរសជនម៉ាឡេស៊ី ព្រុយណេ សិង្ហបុរី និង​បដិភាគ ក្នុងសហគមន៍ក្នុង ស្រុកភូមិ មួយចំនួន ផងដែរ។ ក្នុងឱកាសនោះ សប្បុរសជនម៉ាឡេស៊ី ក៏បាន​ឧប​ត្ថម្ភ ថវិការ ៥០០០រិញគិត ស្មើនឹងប្រមាណជា១៣៥០ដុល្លារ។ គណៈប្រតិភូក៍បាន​ឧបត្ថម្ភ​ម៉ាស៊ីន​ទូក៨​គ្រឿ​ង ក្នុងមួយគ្រឿងស្មើនឹងទឹកប្រាក់២៥០ដុល្លារឧបត្ថម្ភសាងសង់បន្ទប់ទឹកខ្នាតធំចំណាយទឹកប្រាក់៧២​៥០​ដុល្លា​រ​ ដែលផ្តល់ជូនជាដំណាក់កាលទី១ចំនួន២៥០០ដុល្លារសិន ហើយឧបត្ថម្ភថវិកា សម្រាប់ប្រើ​ប្រាស់ក្នុងវិហារ ១៥០០ដុល្លារ ថែមទាំងគ្រោងឧបត្ថម្ភ ការសាងសង់របង​ព័ទ្ឋជុំវិញវិហារឥស្លាម​ភូមិស្វាយ​តាហែនក្នុង​ខេត្ដ​ត្បូង​​ឃ្មុំ​ផងដែរ។  

    លោក Datok Haji Zainal Abidin Jaffar បានបញ្ជាក់ថា៖ ក្រុមប្រឹក្សារដ្ឋសហព័ន្ឋឥស្លាមម៉ាឡេស៊ី នៅតែ​បន្ត​ចូល​រួម​គ្រប់សកម្មភាព មនុស្សធម៌ ដើម្បីពង្រឹងនិងពង្រីកស្ថានភាពរស់នៅ ក៏ដូចជាស្តារអោយមាន​ប្រសិទ្ឋភាព​ឡើងវិញនូវ​តម្លៃ និងគុណភាព អប់រំដល់សហគមន៍ខ្មែរឥស្លាម ដើម្បីអោយដើរទាន់ ​នឹងសង្គម​នៃសាកលភាវូបនីយកម្ម ហើយ ស្របទៅ តាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបាន​និង​កំពុងតែ យកចិត្តទុកដាក់ លើការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេសវិស័យអប់រំទាំងចំណេះទូទៅនិងសាស​នា នៅទូទាំងប្រទេស។
      លោក អូស្មាន ហាស្សាន់ បានចាត់ទុកទំនាក់ទំនង យ៉ាងល្អប្រសើរ រវាងបងប្អូនខ្មែរឥស្លាម ជាមួយ​បង​ប្អូនប្រជាពលរដ្ឋម៉ាឡេស៊ីទាំងមូល គឺជាទំនាក់ទំនង បែបបងប្អូនក្នុង រង្វង់គ្រួសារតែមួយ ដែលជានិច្ចកាល​រាល់តម្រូវ ការចាំបាច់នានា ក្នុងវិស័យណាមួយក្តី គឺតែង តែមានភាគីម៉ាឡេស៊ី ជាអ្នកចេញចេញ​មុខដោះ​ស្រាយគ្រប់កាលៈទេសៈទាំងអស់។ ភាពស្និទ្ឋស្នាល សម្រាប់ ប្រជាពលរដ្ឋទាំងពីរប្រទេស គឺមិនមែនកើត​ឡើងតែក្នុងពេលនេះទេ គឺបានកើតឡើងតាំង ពីយូរលង់ ណាស់មកហើយ ជាពិសេស បន្ទាប់ពីប្រទេសជាតិ​ត្រូវបានងើប ចាកផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ក្រោមស្នាដៃនៃការដឹកនាំតស៊ូ របស់សម្តេចតេជោ ហ៊ុន សែន ដែលបានកសាងនូវសុខសន្តិភាពជូន ប្រជាជាតិទាំងមូលរហូតមកដល់បច្ចុប្បន្ន ​ ៕  

...

   
    
    
    
 
                                                                                                                        

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print