លោក កែវ រ៉េមី ជួប​សំណេះ​សំណាល​ជា​មួយ​គ្រូ​បង្រៀន​ និង​យុវជន​នៅឃុំ​កុមារ​រាជា​ ស្រុកបាទីខេត្ត​តាកែវ ក្នុង​ពិធី​ប្រគ​ល់​ប្រាក់​មូល​និធិគ្រូ​បង្រៀន​ និងប្រកាស​ដាក់​ឲ្យ​ដំណើរ​ការ​ប្រាក់​សន្សំ​យុវជ​ន​ភូមិ​ខ្ញុំ​

ចែករំលែក៖

 នៅព្រឹក​ថ្ងៃទី២៦​ ខែកក្កដា ​ឆ្នាំ២០១៥ ​នេះ លោក​ កែវ​ រ៉េមី​ រដ្ឋលេខា​​ធិការ​​ទីស្តី​​ការគណៈ​​រដ្ឋ​មន្ត្រី និង​សមា​​ជិក​​ក្រុម​ប្រឹក្សា​ជាតិប្រឆាំង​អំពើពុករលួយតំណាង​ដ៏ខ្ពង់​ខ្ពស់របស់​​ឯក​ឧត្តម​បណ្ឌិត​​សភា​ចារ្យ​ សុខ អាន ឧបនាយករដ្ឋមន្ត្រី​ និងជាអ្នកតំណាង​រាស្ត្រ​មណ្ឌលតាកែវ បានអញ្ជើញ​ជាអធិប​តីក្នុង​​ពិធី​ប្រគល់​មូល​និធិ​គ្រូបង្រៀន​របស់​សមាគម​គ្រូបង្រៀន​​ឃុំកុមារ​រាជា​ និងការ​ប្រកាស​ដាក់​​ឲ្យដំណើរការ “ប្រាក់​សន្សំ​​យុវជន​ភូមិ​ខ្ញុំ”​ នៅក្នុងឃុំ​កុមា​ររាជា ស្រុកបាទី ​ខេត្ត​តាកែវ ដែលមាន​ការអញ្ជើញ​​ចូលរួម​​ពី លោក ​លោក​ស្រី​អ្នក​កញ្ញា​ដែល​ជា​ក្រុម​ការងារ​​ថ្នាក់​ជាតិ​ ចុះ​មូល​ដ្ឋាន​ឃុំកុមារ​រាជា សមាជិក​​ក្រុម​​ប្រឹក្សា​ឃុំ សមា​ជិក​គណៈ​កម្មការឃុំ មេភូមិ លោក​​គ្រូអ្នក​គ្រូ ដែល​ជាស​មាជិក​​សមាគម​​គ្រូបង្រៀន​ឃុំ​កុមាររាជា និង​យុវជន​នៃសម្ព័ន្ធ​យុវជនកម្ពុជា​ប្រចាំឃុំកុមារ​រាជា សរុបប្រមាណ ៣៥០ នាក់។

បន្ទាប់ពីការ​ឡើងធ្វើរបាយការណ៍​សង្ខេប​របស់អាជ្ញាធរ​ឃុំកុមាររាជា ប្រធានសមាគម​គ្រូបង្រៀន​ឃុំ​កុមារ​រាជា ប្រធានសម្ព័ន្ធ​យុវជនកម្ពុជា ប្រចាំឃុំ​កុមាររាជា និងរបាយ​ការណ៍លម្អិត​របស់លោក ស្វាយ សុវណ្ណរិទ្ធ អនុប្រធានក្រុម​ការងារថ្នាក់ជាតិ ចុះមូលដ្ឋានឃុំកុមារ​រាជា ស្តីអំពីការរៀប​ចំសមាគម​គ្រូ​បង្រៀន​ឃុំកុមារ​រាជា មូលនិធិ​គ្រូបង្រៀន និង “ប្រាក់សន្សំយុវ​ជនភូមិខ្ញុំ” នៅក្នុងឃុំកុមារ​រាជា​រួចមកលោក កែវ​ រ៉េមី បាន​ថ្លែងសំណេះ​សំណាលទៅកាន់​អង្គពិធី ក្នុងនោះ លោកបាន​សង្កត់ធ្ងន់​អំពីការ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​បំផុត របស់​​សម្តេច​អគ្គមហាសេនា​បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ចំពោះ​ជីវភាពរស់នៅ​របស់​មន្ត្រី​រាជការ​​ស៊ីវិល កងកម្លាំងប្រដាប់​អាវុធគ្រប់វិស័យ ជាពិសេស​លោកគ្រូអ្នកគ្រូ តាមរយៈ​ការពង្រឹង​កិច្ច​សហ​ប្រតិបត្តិ​ការ​រវាង​​​អាជ្ញាធរមានសមត្ថកិច្ច ត្រូវចូលរួមជា​មួយអាជ្ញាធរ​ពន្ធដារ និង​ភ្នាក់ងារគយ ក្នុងការពង្រឹង​ការប្រមូល​ចំណូលរដ្ឋ ដើម្បីរាជ​រដ្ឋាភិបាល មានលទ្ធ​ភាព បង្កើន​បៀវត្ស​ជូន​មន្ត្រី​រាជការ​ស៊ីវិល លោកគ្រូ​អ្នក​គ្រូ កងកម្លាំង​ប្រដាប់​គ្រប់​វិស័យ ឲ្យបានកាន់​តែប្រសើរ​ថែមទៀត។ ដោយឡែក​សម្រាប់កម្មករ កម្មការ​នី​នៅ​ក្នុង​វិស័យ​កាត់​ដេរ និងស្បែក​ជើង​ រាជរដ្ឋាភិបាល បានយក​ចិត្តទុកដាក់គិតគូរ សម្រប​សម្រួលជាមួយ​ភាគី​ពាក់ព័ន្ធទាំងអស់ រហូត​សម្រេច​បាននូវការកែ​លម្អរ​លក្ខខណ្ឌការងារ បញ្ចុះ​តម្លៃទឹកភ្លើង បង្កើតច្បាប់​ស្តីពី​ការកំណត់​ថ្លៃឈ្នួល​ផ្ទះ​របស់​កម្មករ តម្លៃទំនិញ​នៅលើទីផ្សារ​និងបង្កើនប្រាក់​ឈ្នួលបន្ថែម​ទៀត​នៅក្នុង​ឆ្នាំ២០១៦ ខាង​មុខនេះ។

ពាក់ព័ន្ធ​នឹងការ​បង្កើតសមាគ​ម​គ្រូបង្រៀនឃុំកុមាររាជា រៀបចំមូល​និធិគ្រូប​ង្រៀន និងការ​ដាក់ឲ្យ​ដំណើរ​ការ ប្រាក់សន្សំ​យុវជនភូមិខ្ញុំ លោក កែវ រ៉េមី បានសង្កត់ធ្ងន់ថា ជាការយក​ចិត្តទុកដាក់​​ជា​អាទិភាព និងជាគំនិត​ផ្តួចផ្តើម​របស់លោកស្វាយ ស៊ីថា រដ្ឋលេខាធិការ​ទីស្តីការគណៈ​រដ្ឋមន្ត្រី និង​ជា​ប្រធាន​​​ក្រុម​ការងារថ្នាក់​ជាតិ ចុះមូល​ដ្ឋានឃុំកុមារ​រាជា ដែលចំណាយ​ថវិកាផ្ទាល់ខ្លួន​របស់លោកសមា​ជិក​​​សមា​ជិការ​ក្រុមការងារ និងការ​ចូល​រូមរបស់សប្បុ​រសជន ដើម្បីរួម​ចំណែកដោះស្រាយ​ការលំបាក់ផ្នែក​​ជីវភាព​របស់​​លោក​គ្រូអ្នក​គ្រូ និងជំរុញការ​អភិវឌ្ឍ​សមត្ថភាព ការបង្កើត​ការងារ និងការ​បង្កើន​ចំណូល​​គ្រួសារ​របស់​​យុវជន​នៅ​ក្នុង​ភូមិ​ឃុំ។

នៅទីបញ្ចប់លោកបានប្រគល់ប្រាក់ចំនួន ២០ លានរៀល សម្រាប់ដាក់ឲ្យ​ដំណើរការ​មូលនិធិ​គ្រូបង្រៀន និងប្រកាសដាក់ឲ្យ​ដំណើរការប្រាក់សន្សំយុវជនភូមិខ្ញុំ ដែលមានទឹកប្រាក់ចំនួន ៨៦០០ ដុល្លា​សហរដ្ឋអាមេរិក និងបានពិសារអាហារជុំគ្នាក្នុងបរិយាកាសរីករាយក្រៃលែង។

...

   
    
   

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print