ភ្នំពេញ ៖ ការអះអាងរបស់ឧកញ៉ា ទ្រី ភាព បញ្ឈប់ដឹកនិងអាជីវកម្មឈើមិន រំពឹងថា ជាការពិតនោះឡើយ ខណៈក្រុម ដៃជើងរបស់គាត់នៅតែបន្ដសកម្មភាព ដឹកជញ្ជូនឈើយ៉ាងភ្លូកទឹកភ្លូកដីចេញពី ខេត្ដរតនគិរី,សៀមរាប,កំពង់ធំ,ព្រះវិហារ ជាបន្ដបន្ទាប់មិនលោះថ្ងៃនោះ ។
ឃ្លាំងឈើដ៏ធំចំនួន២របស់ក្រុមហ៊ុន ទ្រី ភាព នៅស្រុកសៀមប៉ាង ខេត្ដស្ទឹង ត្រែង ឃ្លាំង១ត្រូវបានបិទ កាលពីថ្ងៃ ទី១៥ ខែកក្កដា ឆ្នាំ២០១៥ ដែលគ្រប់ គ្រងដោយឈ្មោះប៉ូលី និងឈ្មោះយ៉ាត ។ ចំណែកឯឃ្លាំងមួយទៀតនៅចំណុចវ៉ៃថ្ម គ្រប់គ្រងដោយឈ្មោះវ៉ា និងឈ្មោះអ៊ុន នៅតែបន្ដប្រមូលទិញឈើចូល និងដឹក ឈើចេញ ស្របពេលដែលមេរបស់ពួក គេឧកញ៉ា ទ្រីភាពថា បញ្ឈប់សកម្មភាព កាប់ឈើ ។
គេបានរាយការណ៍មកថា ជំនួញឈើ របស់ឧកញ៉ា ទ្រីភាព គឺប្រើប្រាស់ដៃជើង របស់គាត់រួមមាន ១-ឈ្មោះ ចាន់ មុនី ជាអ្នកគ្រប់គ្រងឈើឱ្យឧកញ៉ា ទ្រីភាព ក្នុងខេត្ដរតនគិរី និងខេត្ដស្ទឹងត្រែង ២- ឈ្មោះម៉េង ៣ពូថៅ និងឈ្មោះវី ដា ជា អ្នកគ្រប់គ្រងឈើនៅស្រុកសៀមប៉ាង ខេត្ដស្ទឹងត្រែង ,៣-ឈ្មោះ អ៊ុក គឹមសាន្ដ ដែលជាដៃស្ដាំ ឧកញ៉ា ទ្រីភាព គ្រប់គ្រង ប្រមូលទិញឈើនៅខេត្ដព្រះវិហារ និង កំពង់ធំ ។ ថ្មីៗនេះ អ៊ុក គឹមសាន្ដកំពុង ប្រមូលទិញឈើនៅចំណុចអូរពោធិ៍ ឋិត ក្នុងព្រំប្រទល់ខេត្ដកំពង់ធំ និងខេត្ដព្រះ វិហារ ដឹកដោយឡានយីឌុប ក្នុង១យប់ៗ រាប់សិបគ្រឿង លាន់កងរំពងប៉ះពាល់ ដល់ដំណេកប្រជាពលរដ្ឋ និងបំផ្លាញផ្លូវ ដ៏ធ្ងន់ធ្ងរផងដែរ ។
គេបានបញ្ជាក់យ៉ាងលម្អតថា អ្នក ដែលប្រមូលទិញឈើឱ្យឧកញ៉ា ទ្រីភាព ដោយមិនចាំបាច់គិតថា ឈើមានច្បាប់ ឬអត់ច្បាប់ ត្រូវបានបែងចែកស្លាក សញ្ញាសម្រាប់សម្គាល់ ទី១-អក្សរ L ដែលវ៉ៃនៅលើឈើ ត្រូវបានឱ្យឥទ្ធិពល ទៅលើឈ្មោះវីដា ជាអ្នកកាន់កាប់គ្រង់ គ្រង ,ទី២-SK ដឹកនាំដោយសមត្ថកិច្ច មួយរូប ទី៣-អក្សរM គ្រប់គ្រងដោយ ម៉េង៣ពូថៅ និងទី៤-អក្សរ CKគ្រប់ គ្រងដោយឈ្មោះណែត ជាអ្នកមើលការ ខុសត្រូវ ។ ដូច្នេះអស់លោកដែលមាន ឈ្មោះខាងលើនេះ ពិតជាមិនធម្មតា ជោគជ័យទាំងការកាប់បំផ្លាញព្រៃឈើ ជោគជ័យរត់ការយកគោរមងារឧកញ៉ា បានសម្រេចទៅហើយ ។
ក្រុមឧកញ៉ា ទ្រីភាពបានលួចទម្លាយ ថា សកម្មភាពកាប់ឈើ និងប្រមូលទិញ ឈើរបស់ក្រុមអក្សរL,SK,M និងCK ពិតជាមានចេតនាបំផ្លិចបំផ្លាញព្រៃឈើ កម្ពុជាឱ្យវិនាសហិនហោច មិនត្រឹមតែ ពួកគេប្រើប្រាស់ទឹកលុយឱ្យប្រជាពលរដ្ឋ និងឈ្មួញចូលកាប់ព្រៃក្នុងតំបន់ហាមឃាត់បណ្ដោះទេ ពួកគេថែមទាំងប្រើវិធីសាស្ដ្រ ចាំទិញឈើពីបងប្អូនជនជាតិ ។
គេបញ្ជាក់ថា បើជនជាតិគាត់ដើរ មើលក្នុងព្រៃឃើញថា មានឈើធ្នង់ចាប់ ពី១០ដើម ទៅ១០០ដើម ខាងក្រុមហ៊ុន ទ្រីភាព (ក្រុមដៃជើង) ធានាទិញឈើ ទាំងនោះ ទាំងមិនទាន់កាប់ផ្ដួលរលំ ក្នុង តម្លៃ១០០ដើម ពី៤០០០ទៅ៥០០០ ដុល្លារ រួចហើយទើបពួកគេប្រើកម្លាំង ជាកម្មករ មេការ ចុះទៅចាត់ចែងផ្ដួល រលំយកឈើធ្នង់ទាំងនោះ ។
ករណីខ្លះ ប្រសិនបើខាងក្រុមហ៊ុនទ្រី ភាពយឺតយូរក្នុងការបង្វិលប្រាក់ក្រុម ឧកញ៉ា ទ្រីភាពទាំងអស់នេះ បានប្រមូល ឈើដែលទិញពីប្រជាពលរដ្ឋពីឈ្មួញល្មើស ច្បាប់លួចបញ្ចេញលក់ទៅប្រទេសឡាវ តាមច្រកដែលនៅជិតនោះ ។
ក្នុងករណីដែលលុយបានទម្លាក់គ្រប់ ចំនួន និងទាន់ពេលវេលា អស់លោក ដែលមានឈ្មោះជាដៃជើងឧកញ៉ា ទ្រី ភាព ខាងលើនេះ បានប្រមូលឈើចូលឃ្លាំង ដឹកដោយឡានយីឌុបចេញពីទីតាំងទាំង នោះ យកមកស្ដុកទុកនៅទីតាំងឧកញ៉ា ទ្រីភាពដ៏ធំនៅជិតថ្មាតពង ទល់មុខភ្នំតូច លើកំណាត់ផ្លូវជាតិលេខ៥១ ស្រុកសំរោង ទង ខេត្ដកំពង់ស្ពឺ ។
គេបានបញ្ជាក់ទៀតថា បើទោះជា ឧកញ៉ា ទ្រីភាពមេឈ្មួញឈើដ៏ធំនៅកម្ពុជា បច្ចុប្បន្នថាដកខ្លួនចេញពីមុខរបរនេះ ប៉ុន្ដែសកម្មភាពលោកអ៊ុក គឹមសាន្ដ អតីតជាប្រធានសន្ដិសុខការពារព្រៃឈើ ឱ្យឧកញ៉ា ទ្រីភាព និងជាប់ក្នុងបទឧក្រិដ្ឋ កម្មព្រៃឈើ ត្រូវបានចាប់ខ្លួនម្ដងរួចមក ហើយនៅខេត្ដកោះកុង និងជាប់ឈ្មោះ គំរាមកំហែងគ្រប់រូបភាពលើប្រជាពល រដ្ឋនៅស្រុកវាលវែង ខេត្ដពោធិ៍សាត់ បានចេញមុខមើលការខុសត្រូវ បន្ទាប់ ពីឧកញ៉ា ទ្រីភាព ជាមួយនិងលោកចាន់ មុនី ។
ប្រជាពលរដ្ឋបាននិយាយថា នៅខេត្ដ កំពង់ធំទាំងយប់ទាំងថ្ងៃ ប្រភេទឡានយីឌុប ភ្លៅ៥បានដឹកជញ្ជូនឈើសុទ្ធតែមានស្លាក សញ្ញារបស់ក្រុមហ៊ុនទ្រីភាពយ៉ាងគគ្រឹក គគ្រេងនិងផ្ទុយពីអ្វីដែលឧកញ៉ា ទ្រីភាព ថា បញ្ឈប់សកម្មភាពកាប់ឈើ ។
មុខជំនួញឈើរបស់ឧកញ៉ា ទ្រីភាព ពិតជាបានជះឥទ្ធិពលដ៏អាក្រក់ប៉ះពាល់ ដល់សង្គមជាតិ ប៉ុន្ដែទាំងនេះបានក្លាយ ទៅជាភាពមានបាន ទ្រព្យសម្បត្ដិស្ដុក ស្ដម្ភរបស់ឈ្មួញនេះជាមួយអំណាចយ៉ាង ធំធេងទៅវិញ ។
ពាក់ព័ន្ធករណីនេះ នគរវត្ដមិនអាច ទាក់ទងបានទេពីឧកញ៉ា ទ្រីភាព ថាតើ ការដឹកឈើនោះជារបស់គាត់ ឬជាសកម្ម ភាពដៃជើងរបស់កាត់ កាលពីរសៀលថ្ងៃ ទី២៩ ខែកក្កដា ឆ្នាំ២០១៥ ដោយគ្មាន លេខទូរស័ព្ទ ។ ប៉ុន្ដែសកម្មភាពដឹកឈើ នេះបានបង្ហាញទ្រង់ទ្រាយធំចេញពីខេត្ដ រតនគិរី មានឈ្មោះលោកវីសាល ជាអ្នក ចាត់ចែងដឹក និងលោកចាន់ មុនី ជាអ្នក គ្រប់គ្រងរួម ហើយនៅខេត្ដកំពង់ធំ ព្រះវិហារ មានលោកអ៊ុក គឹមសាន្ដ ជា អ្នកចេញមុខរត់ការ ។ ដោយឡែកនៅ ស្រុកសៀមប៉ាងឃ្លាំងឈើវ៉ៃថ្ម ដែលគ្រប់ គ្រងដោយលោកវ៉ា និងលោកអ៊ុន ប្រមូល ទិញផង ដឹកជញ្ជូនចេញផងតាមរយៈរូប ភាពប្រមូលឈើចាស់ៗដឹកចេញដើម្បី បញ្ចប់សកម្មភាព ដូចអ្វីដែលឧកញ៉ា ទ្រីភាពធ្លាប់អះអាង ៕ សិលា