ខេត្តកណ្តាល : អង្គភាពស្នងការដ្ឋាន នគរបាលខេត្តកណ្តាល នៅថ្ងៃទៅ១៥ ខែសីហា ឆ្នាំ២០២៣ បានបញ្ជាក់អោយដឹងថា, ដោយអនុវត្តតាមការចង្អុលដឹកនាំពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល
ថ្ងៃចន្ទ ១៣ រោច ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣ កម្លាំងជំនាញស្នងការដ្ឋាននិងអធិការដ្ឋាននគរបាលក្រុងអរិយក្សត្រ បានធ្វើការស្រាវជ្រាវបកស្រាយបំភ្លឺ “ករណី : អំពេីបង្កឲ្យមានភាពវឹក.វរធ្ងន់ធ្ងរដល់សន្តិ.សុខសង្គម”។
ក្នុងរបាយការណ៍បញ្ជាក់ថា បានកេីតហេតុ: នៅថ្ងៃទី១៣.០៨.២០២៣ វេលាម៉ោង ០៣: ៣០នាទីទៀបភ្លឺ
ស្ថិតនៅចំណុច តាមបណ្តាយផ្លូវកៅស៊ូ ៧០B ស្ថិតនៅ ភូមិអរិយក្សត្រ សង្កាត់អរិយក្សត្រ ក្រុងអរិយក្សត្រ ខេត្តកណ្តាល។
សមត្ថកិច្ចបានអោយដឹងថា, ជនរងគ្រោះ : គ្មាន គឺគេបង្កើតអង្គហេតុ ភូតភរសមត្ថកិច្ច។
ដោយឡែកជនសង្ស័យមានឈ្មោះ : រស់ វឌ្ឍនា ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខែ្មរ មុខរបរ ពេទ្យសត្វ
ស្នាក់នៅបច្ចុប្បន្ន ក្នុងបុរីទួលសង្កែ ភូមិអរិយក្សត្រ សង្កាត់អរិយក្សត្រ ក្រុងអរិយក្សត្រ ខេត្តកណ្តាល ។ ក្នុងនោះសម្ភារបាត់បង់ ក៏គ្មាន
សមត្ថកិច្ច បានបញ្ជាក់ពីសភាពរឿងហេតុ អោយដឹងថា,
នៅថ្ងៃទី១៣.០៨.២០២៣ វេលាម៉ោង ០៧:៣០នាទី ជនសង្ស័យបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលអរិយក្សត្រ ថាមានករណី អំពេីលួចមានស្ថានទម្ងន់ទោ.ស ( ភ្ជង់កាំភ្លេីងខ្លី វាយក្បាលហ្នឹងដុំថ្ម) យកម៉ូតូរបស់ខ្លួនម៉ាក Honda Scoopy ពណ៍ស លាយផ្កាឈូក ផលិតឆ្នាំ២០២២ ពាក់ស្លាកលេខ 1JM-8242 នៅថ្ងៃទី១៣.០៨.២០២៣ វេលាម៉ោង ០៣:៣០នាទីទាបភ្លឺ ចំណុចតាមបណ្តាយផ្លូវកៅស៊ូ៧០ B ភូមិអរិយក្សត្រ សង្កាត់អរិយក្សត្រ ក្រុងអរិយក្សត្រ ខេត្តកណ្តាល នៅពេលខ្លួនធ្វេីដំណេីរត្រឡប់មកពីរាជធានីភ្នំពេញវិញ ។
ក្រោយពីទទួលបានពាក្យបណ្តឹងរបស់ជនសង្ស័យ កម្លាំងជំនាញព្រហ្មទណ្ឌខេត្ត សហការជាមួយកម្លាំងជំនាញព្រហ្មទណ្ឌក្រុង និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអរិយក្សត្រធ្វេីការសាកសួរបំភ្លឺជនសង្ស័យ និងឆែកតាមកាមេរ៉ាសុវត្ថិភាពតាមដងផ្លូវ បានបង្ហាញអោយឃេីញពីសកម្មភាពមិនប្រក្រតីដែលជនសង្ស័យបានបំភ្លឺ បែរជាឃេីញជនសង្ស័យដេីរម្នាក់ឯងចុចទូរស័ព្ទខុសពីផ្លូវកន្លែងដែលកេីតហេតុ ទេីបសមត្ថកិច្ចបានហៅជនសង្ស័យមកសារសួរជាលេីកទី២។ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យ បានសារភាពថា នៅថ្ងៃទី១២.០៨.២០២៣ វេលាម៉ោង១៨:០០នាទីល្ងាច ខ្លួនបានខ្ចីម៉ូតូម្តាយឈ្មោះ អ៊ុ សុខនៅ ម៉ាកHonda Scoopy ពណ៍ស លាយផ្កាឈូក ផលិតឆ្នាំ២០២២ ពាក់ស្លាកលេខ 1JM-8242 ទៅធ្វេីការដឹកតែគុជនៅហាងមិត្តភក្កិ ឈ្មោះ សីហា នៅម្តុំវត្តបទុម រាជធានីភ្នំពេញ និយាយរួចជនសង្ស័យបានជិះម៉ូតូម្នាក់ឯងចេញពីផ្ទះទៅឆ្លងតាមកំពង់ចម្លងអរិយក្សត្រ ឆ្ពោះទៅផ្សារឃ្លាំងរំសេវ រាជធានីភ្នំពេញ ដេីម្បីបញ្ចាំម៉ូតូនៅហាងមួយមិនចាំយីហោ បានប្រាក់ចំនួន១៥០០ដុល្លា ដោយទទួលប្រាក់ពីអ្នកទទួលបញ្ចាំតាមរយ: ABA ហេីយខ្លួនក៏បានផ្ទេរប្រាក់នោះ ចំនួន១៤៩០ដុល្លាតាមABAសងបន្តទៅអោយឈ្មោះ Y VANNAK បន្តិចក្រោយមកក៏បានហៅ ផាស់អាប់ជិះទៅហាងលក់តែគុជ របស់មិត្តភ័ក្តនៅម្តុំវត្តបទុម អង្គុយលេងដល់វេលាម៉ោង ៣:០០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី១៣.០៨.២០២៣ ជនសង្ស័យ បានពឹងអោយអ្នកស្គាល់គ្នាដឹកមកកំពង់ចម្លងអរិយក្សត្រហេីយឆ្លងទូកដរមកដល់ខាងភូមិអរិយក្សត្រ បានឡេីងជិះផាស់អាប់ដើម្បីទៅផ្ទះ ពេលជិះដល់ចំណុចហាងលក់មីហឹរ ក៏ឈប់ចុះដេីរ ចុចទូរស័ព្ទសំដៅទៅផ្ទះ ពេលដេីរដល់ផ្លូវចូលបុរីទួលសង្កែ ជនសង្ស័យក៏រេីសយកដុំថ្មទំហំប៉ុនបាតដៃមកវាយក្បាលខ្លួនឯងពីក្រោយចំនួន០២ដង បណ្តាលអោយបែកក្បាលឈាម ដេីម្បីប្រឌិតរឿង កុហកម្តាយ បន្ទាប់មកជនសង្ស័យបានយកទូរស័ព្ទមកថតពីខាងក្រោយក្បាលខ្លួន ផ្ញេីតាមឆាតទៅប្រពន្ធដោយនិយាយកុហកថា ចោរបានស្ទាក់វាយភ្ជង់ប្លន់យកម៉ូតូ បាត់ហេីយ រួចជនសង្ស័យក៏បន្តដំណេីរដេីរទៅដល់ផ្ទះហេីយបានស្រែកហៅម្តាយឲ្យបើកទ្វារ ពេលម្តាយចេញបេីកទ្វារឃេីញសភាពកូនមានឈាមក្បាលក៏សួរ ជនសង្ស័យបានប្រឌិតរឿងប្រាប់ទៅម្តាយថា ចោរបានស្ទាក់វាយភ្ជង់ប្លន់យកម៉ូតូ និយាយចប់ម្តាយបានដឹកជនសង្ស័យទៅមន្ទីរពេទ្យដេីម្បីព្យាបាលរបួស។
បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលក្រុងអរិយក្សត្រ បន្តចាត់ការតាមនីតិវិធី ៕
ដោយ : សហការី