ផ្ទុះស្ថានីយប្រេងនៅរុស្ស៊ីសម្លាប់មនុស្ស១២នាក់ និង៦០នាក់រងរបួសធ្ងន់

ចែករំលែក៖

ក្រសួងសង្គ្រោះបន្ទាន់រុស្សុីបានប្រកាសនៅល្ងាចថ្ងៃទី ១៤ ខែសីហាថា ការផ្ទុះនិងភ្លើងឆេះនៅស្ថានីយប្រេងឥន្ធនៈមួយក្នុងសាធារណរដ្ឋ Caucasus នៃ Dagestan បានសម្លាប់មនុស្សយ៉ាងហោចណាស់ ១២នាក់ និងរាប់សិបនាក់ទៀតរងរបួស។

យោងតាមការប្រកាសរបស់ក្រសួងគ្រាអាសន្នរុស្ស៊ីនៅលើបណ្តាញ Telegram ផ្លូវការបានឱ្យដឹងថា ការផ្ទុះបានកើតឡើងនៅក្នុងស្រុក Makhachkala ដែលស្ថិតនៅលើសមុទ្រ Caspian និងជារដ្ឋធានី Dagestan ផងដែរ ដោយភ្លើងបានរាលដាលលើផ្ទៃដីប្រហែល 600 ម៉ែត្រការ៉េ។ ក្រសួងបាននិយាយថា “មនុស្សជាង 60 នាក់បានរងរបួសនៅក្នុងការផ្ទុះនៅ Makhachkala ខណៈដែលមនុស្ស 12 នាក់ត្រូវបានសម្លាប់” ។
ទន្ទឹមនឹងនេះ យោងតាមទីភ្នាក់ងារសារព័ត៌មាន RIA Novosti ដែលដកស្រង់សម្តីរបស់អនុរដ្ឋមន្ត្រីសុខាភិបាលរុស្ស៊ី លោក Vladimir Fisenko ចំនួនអ្នករងរបួសបានកើនឡើងដល់៦៦នាក់ ហើយក្នុងចំណោមពួកគេ១០នាក់បច្ចុប្បន្នស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។ ទីភ្នាក់ងារព័ត៌មាន Interfax បានដកស្រង់សម្តីមន្ត្រីក្រសួងសុខាភិបាល Dagestan ដែលនិយាយថា អ្នករបួស១៣នាក់ជាកុមារ។
វីដេអូជាច្រើនបានផ្សព្វផ្សាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមនៃការផ្ទុះនេះ បង្ហាញពីអណ្តាតភ្លើងដែលឆាបឆេះចេញពីអគារមួយ អមដោយការផ្ទុះដ៏ធំដែលធ្វើឲ្យមនុស្សភ័យខ្លាច។ ថ្លែងទៅកាន់អ្នកសារព័ត៌មាន ក្រោយកើតហេតុ ប្រមុខនៃទីក្រុង Dagestan លោក Sergey Melikov បាននិយាយថា ការផ្ទុះបានបណ្តាលឱ្យធុងសាំងប្រហែល ២ ក្នុងចំណោម៨ធុងផ្ទុះ ហើយតំបន់នេះប្រឈមនឹងហានិភ័យនៃការផ្ទុះលើកទីពីរ។
ជាលទ្ធផល ប៉ូលិសនិងមន្ត្រីក្រុងកំពុងជម្លៀសប្រជាពលរដ្ឋចេញពីកន្លែងកើតហេតុ ខណៈដែលការផ្គត់ផ្គង់ប្រេងឥន្ធនៈទៅកាន់ស្រុក Makhachkala ដែលជាកន្លែងផ្ទុះបានកើតឡើងនឹងត្រូវកំណត់ជាបណ្តោះអាសន្ន។ ចំពោះគ្រោះធម្មជាតិនិងមូលហេតុនៃការផ្ទុះនេះ លោក Sergey Melikov បាននិយាយថា អាជ្ញាធរកំពុងធ្វើការស៊ើបអង្កេតនិងកំណត់លទ្ធផលពីការផ្ទុះនោះ៕ ដោយធីរីណា

...

រូប​ថត​: RIA NOVOSTI

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print