វិស័យសេវាកម្មនៅក្នុងឆ្នាំ២០២៣នេះ! កំពុងមានសម្ទុះយ៉ាងលឿន ចូលរួមគាំទ្រដល់​កំណើន​សេដ្ឋកិច្ចជាតិ

ចែករំលែក៖

ភ្នំពេញ៖ យោងតាម​លទ្ធផលនៃការអនុវត្តឆមាសទី១ ឆ្នាំ ២០២៣នេះ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ​ បានបង្ហាញ​ថា នៅក្នុងឆ្នាំ២០២៣នេះ​ វិស័យសេវាកម្ម កំពុងមានសម្ទុះយ៉ាងលឿន ចូលរួមគាំទ្រដល់​កំណើន​សេដ្ឋកិច្ចជាតិ ​ដោយសារការងើបឡើងវិញផ្នែកសណ្ឋាគារ ​និងភោជ្ជនីយដ្ឋាន, ការវិលត្រឡប់​នៃភ្ញៀវទេសចរណ៍, វិស័យលក់ដុំលក់រាយ ​និងវិស័យដឹកជញ្ជូន។

របាយការណ៍​ដដែល​ ក៏បាន​ប៉ាន់ស្មាន​នឹងបន្តងើបឡើងក្នុងរង្វង់ ៨,១% ដែលគាំទ្រ​ដោយសន្ទុះលឿន​ជាងការរំពឹងទុកនៃកំណើន​អនុវិស័យ​សណ្ឋាគារ និងភោជនីយដ្ឋាន ​និងសេវាកម្មគាំទ្រផ្សេងទៀតរួមមាន៖ អនុវិស័យលក់ដុំ-រាយ និង​ដឹកជញ្ជូន ទោះបីជាអនុវិស័យ​អចលនទ្រព្យ​បន្ត​មានកំណើន​ទាបជាងការរំពឹងទុកយ៉ាងណាក្តី ក្នុងនោះ​ចំពោះអនុវិស័យសណ្ឋាគារ ​និងភោជនីយដ្ឋាន​ ត្រូវបានរំពឹងថា​បន្តកើនឡើងក្នុងរង្វង់ ៤១ ភាគរយ ​ដោយសារការបន្តបង្កើនទំនុក​ចិត្តក្នុងការធ្វើដំណើរកម្សាន្តនៅកម្ពុជា និងការកើនឡើង​នូវភាព​ទាក់ទាញទេសចរណ៍អន្តរជាតិ ក្រោយពីការប្រារព្ធព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ាន​ប៉ារ៉ាហ្គេម ។

...

ជាមួយគ្នានេះ​ លោក ហូរ វណ្ឌី ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមទេសចរណ៍កម្ពុជា ក៏បានលើកឡើងជុំវិញវិស័យសេវាកម្មនេះថា ​ទាក់ទងវិស័យទេសចរណ៍ គឺជាផ្នែក​មួយយ៉ាងសំខាន់ក្នុងវិស័យសេវាកម្ម ​បច្ចុប្បន្នវិស័យនេះបានកំពុងងើប​ឡើងវិញ។ ជាក់ស្តែង​កម្ពុជាទទួលបានទេសចរអន្តរជាតិចំនួន ២,៥៨ លាននាក់ កើនឡើងជាង ៤០០ភាគរយ​ ក្នុងរយៈពេល ៦ខែ ដើមឆ្នាំ២០២៣នេះ៕ ដោយ៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print